សុនខ​ឈ្មោល​ពូជ Chihuahua មួយ​ក្បាល​អាយុ​ពីរ​ឆ្នាំ​ដែលមាន​រោមចិញ្ចើម​ខ្មៅ​លើ​ភ្នែក​ម្ខាង យ៉ាង​ចម្លែក​ខុស​អស់​នឹង​គេ ត្រូវ​គេឯង​ច្រឡំ​ជា​ញឹកញាប់​ថា​វា​ជា​តួអង្គ​ចិត្តអាក្រក់​ក្នុង​ខ្សែ ភាពយន្ត​គំនូរជីវចល Disney ។​នេះ​បើ​យោងតាម​ការអះអាង​រប​ស់​ម្ចាស់​វា​។
​ ​
ម្ចាស់​ស្រី​របស់​វា​ឈ្មោះ ណាត​នី​ឆា ណា​ម៉ាក​ប្រា​សឺត (Natnicha Namakprasert) វ័យ២៩ ឆ្នាំ​និយាយថា ពេល​នាង​កំពុង​រក​ទិញ​សុនខ​មួយ​ក្បាល​មក​ចិញ្ចឹម​ស្រាប់តែ​កូន​សុនខ​មាន រោមចិញ្ចើម​ខាងស្តាំ​កើត​នៅ​ក្រុង​បាងកក ប្រទេស​ថៃ នេះ​បាន​ញាក់ចិញ្ចើម​ព្រើតៗ​ដាក់​នាង ធ្វើឱ្យ​នាង​ចាប់អារម្មណ៍​នឹង​វា​យ៉ាងខ្លាំង​។ ទីបំផុត នាង​ក៏​សម្រេចចិត្ត​ជ្រើស​យក​វា​មក​ចិញ្ចឹម​។​
​ ​
នាង​និយាយទៀតថា​គ្រាន់តែ​រូបថត​មួយ​សន្លឹក​របស់​វា​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយ​ទទួលបាន​រហូតដល់​ទៅ​ជាង ១១.០០០ Like និង​ជាង ៦០០ ខំ​មិន (Comment)៕ ប្រែ​សម្រួលៈ​ខុម​