លោក លីវ គុន(Liu Kun) រដ្ឋមន្ត្រីហិរញ្ញវត្ថុបាននិយាយថា ប្រទេសចិនបានចំណាយប្រាក់ចំនួន ៣១,៦ ពាន់លានយ័ន (៤,៤ពាន់លានដុល្លារ) ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃវីរុសថ្មីនេះ។
លោក បាននិយាយកាលពីថ្ងៃអាទិត្យទី៩ខែកុម្ភៈថា ថា ជិត៧១,៩ពាន់លានយ័ននៃថវិកាសារពើពន្ធ ត្រូវបានបម្រុងសម្រាប់ការឆ្លងជំងឺនេះ រួមទាំងការធានាដល់ការថែទាំវេជ្ជសាស្ត្រនិងការគ្រប់គ្រងការផ្ទុះឡើងនៃវីរុសនេះ។
លោកបាននិយាយនៅលើគេហទំព័ររបស់ក្រសួងហិរញ្ញវត្ថុនេះ ថា”អាជ្ញាធរសារពើពន្ធរបស់រដ្ឋាភិបាលកណ្តាលនឹងបន្តផ្តល់គោលនយោបាយអនុគ្រោះនិងគាំទ្រដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ”៕ដោយ៖សុខា/sn
គ្រូពេទ្យពិនិត្យមើលអ្នកជំងឺកូរ៉ូណាវីរុស នៅមន្ទីពេទ្យមួយនៅក្រុងវូហានប្រទេសចិន កាលពីថ្ងៃទី៦ខែកុម្ភៈ