វាពិតជាគួរឱ្យភ្ញាក់ផ្អើល ដែលសុនខដ៏សែនចេះមួយក្បាលមានសមត្ថភាពអាចខាំពាំគ្រាប់ តិន្នីសក្នុងមាត់បានរហូតដល់ទៅ ៦គ្រាប់ស្ទើរមិនគួរឱ្យជឿដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្ម ពិភពលោក។
រង្វះមាត់របស់សុនខពូជ Golden Retriever ដែលមានឈ្មោះថា ហ្វីនលី (Finley) មកពីក្រុងខានែនដេក្វា (Canandaigua) រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក ខាងលើនេះពិតជាធំណាស់ ដោយអាចខាំពាំគ្រាប់តិន្នីសទាំងនេះយ៉ាងងាយ។
ទោះជាយ៉ាងណា កំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីណេស (Guinness World Records) មិនទាន់បានបញ្ជាក់ពីសមិទ្ធផលរបស់វាជាផ្លូវការនៅឡើយទេទោះបីជាវីដេអូបង្ហាញសមត្ថភាព របស់វាត្រូវបានបង្ហោះព្រោងព្រាតពេញបណ្ដាញអ៊ីនធឺណិតក្ដី។
សូមបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅ ម្ចាស់របស់វាឈ្មោះ ឈើរី (Cheri) និង រ៉ប់ ម៉ូឡយ (Rob Molloy) មកពីញូវយ៉ក បានប្រឹងប្រែងជំរុញឱ្យកំណត់ត្រាឯតទគ្គកម្មពិភពលោកហ្គីណេស ទទួលស្គាល់សមិទ្ធផលរបស់ ហ្វីលី រួចមកហើយ៕ ប្រែសម្រួលៈខុម