Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ “​ឆបោក​” បញ្ជូនទៅ​តុលាការ​

ដោយ​: គូលែន / សៀមរាប​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អនុវត្ត ដោយ​សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​វារិ​ន បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ពី បទ ឆបោក​។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បានធ្វើ​ឡើង នៅ​រសៀល ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ការងារ​សន្តិសុខ បាន​និយាយថា យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ និង តាមរយៈ​ការស៊ើបអង្កេត​ស្រាវជ្រាវ ហើយដោយ​មានការ​អនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប កំលាំង​ផែន​ការងារ​សន្តិសុខ ដឹកនាំ​ដោយ​កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ឈ្មោះ អឹម តុល ហៅ​ក្រៅ ប្រាក់ ឃ្នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្រុកកំណើត ភូមិ​ធ្លោយ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ពីបទ ឆបោក (​ថា​ត្រូវគេ​បាន​ចាប់ជំរិត​) កើតហេតុ​នៅ ភូមិ​ឫស្សី​ធំ ឃុំ​ស្វាយស ស្រុក​វ៉ា​រិន្ទ ខេត្តសៀមរាប​។​

​លោក​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​នៅ​ថ្ងៃ​៤ ខែមេសា ឆ្នាំ​២០១៩ ជនរងគ្រោះ​ឈ្មោះ ថៃ ជឿ​យ ភេទ​ស្រី អាយុ ៣៩ ឆ្នាំ ទីលំនៅ​ភូមិ​ឫស្សី ឃុំ​ស្វាយស ស្រុក​ខេត្តសៀមរាប បាន​បញ្ជូន​កូនស្រី​ឈ្មោះ រឺ កញ្ញា អាយុ ១៨​ឆ្នាំ ឲ្យ​ទៅធ្វើ​ការងារ​ផ្នែក​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ​។ ក្នុងអំឡុងពេល​រថយន្ត​ក្រុង​ចេញពី​សៀមរាប ឆ្ពោះទៅ​រាជធានី​ភ្នំពេញ បាន​ស្គាល់​មនុស្ស​ប្រុស​ម្នាក់​ឈ្មោះ អឹម តុល អាយុ ២៥ ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​ធ្លោយ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ហើយ​ពួកគេ​ពីរ​បានធ្វើការ​ទំនាក់ទំនង​គ្នា​។ បន្ទាប់​ឈ្មោះ អឹម តុល ក៏បាន​ព្យាយាម​ទំនាក់ទំនង ឈ្មោះ រឺ កញ្ញា តាមរយៈ​ទូរស័ព្ទ​របស់​០៨៨ ៦៧៧ ៦៤២០ រហូត​បាន​ទៅ​ស្គាល់​ដល់ទី​លំនៅ រឺ កញ្ញា​។ ឆ្លៀត​ក្នុង​ឈ្មោះ អឹម តុល ក៏បាន​ប្រើល្បិច​យក​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​លេខ​របស់​ឈ្មោះ រី កញ្ញា គឺ​លេខ​០៩៧ ២៨៦៧ ៩០០ ហើយ​ដើរតួរ​ក្លែង​ជា​ឪពុក​ឈ្មោះ ប្រាក់ ដើម្បី​និយាយ​លួងលោម ថា​និង​ចូល​ស្តី រឺ កញ្ញា ក្នុងពេល​ឆាប់ៗ​នេះ​។​

​លោក​បាន​បន្តថា បន្ទាប់មក នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ ឈ្មោះ អឹម តុល ក៏​ប្រើល្បិច​ធ្វើជា​ឱ​ពុក​ខ្លួនឯង ទាក់ទង​ទៅ​ម្ដាយ រឺ កញ្ញា ដោយ​ប្រាប់ថា ម្តាយ​របស់​អឹម តុល បាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ស្លាប់ នៅ​ខេត្តតាកែវ និង​សូម អឹម តុល​និង រឺ កញ្ញា មក​ធ្វើ​បុណ្យសព​ម្តាយ​។ ពេលនោះ​ថៃ ជឿ​យ ដែល​ត្រូវ​ម្តាយ​របស់​រឺ កញ្ញា ក៏​យល់ព្រម​ពួកគេ​ទាំងពីរ​ទៅ​ចូលរួម​ធ្វើបុណ្យ ។ នៅ​ថ្ងៃ​២១ ខែមករា ឆ្នាំ​ដដែល ឈ្មោះ អ៊ុម តុល ក៏បាន​រឺ កញ្ញា ធ្វើដំណើរ​ទៅ ប៉ុន្តែ​អឹម តុល មិនបាន​នាំ​រី កញ្ញា ទៅ​ខេត្តតាកែវ​ទេ គឺ​នាំទៅដល់​ត្រឹម​ភ្នំពេញ បន្ទាប់មក​នៅ​ថ្ងៃទី​២២ ខែមករា ឈ្មោះ អឹម តុល បាន​ប្រើល្បិច​ធ្វើជា​ឱ​ពុក ទំនាក់ទំនង​ទូរស័ព្ទ​មក ថៃ នឿយ​ដែលជា​ម្ដាយ​ឈ្មោះ រី កញ្ញា ថា​កូន​របស់គាត់ អឹម តុល និង​រី កញ្ញា ត្រូវបាន​គេ​ចាប់ជំរិត​ទារប្រាក់ ៣០០០ ដុល្លារ​ជា​ថ្នូរ​នៃ​ការដោះលែង​ប៉ុន្តែ​ខ្លួន​មាន​លុយ​២,០០០​ដុល្លារ​ហើយ ដូច្នេះ​សូមអោយ ថៃ នឿយ ជួយ​ចេញ​ប្រាក់​១,០០០​ដុល្លារ​ដើម្បី​បង្គ​ប់​ជា​ផ្លូវ​នៃ​មកវិញហើយ ឈ្មោះ ថៃ ផឿ​យ ក៏​យល់ព្រម​រួច​ក៏​ធ្វើការ​វេរ​ប្រាក់​ចំនួន​4​លាន​រៀល តាមរយៈ​វីន ទៅ​ឲ្យ​ឈ្មោះ ប្រាក់ ដែលថា​ជា​ឪពុក​ឈ្មោះ អឹម តុល នោះ ដោយ​ប្រើប្រាស់​លេខ​០៩០ ៨៥ ២២ ១៦ គឺជា​លេខ​របស់​រី កញ្ញា ។

​បន្ទាប់ ឈ្មោះ អឹម តុល ដក​ប្រាក់​របស់ ថៃ ផឿ​យ​ដែល​បាន​ផ្ងើ​អោយ​។ រំលង​បាន​ប្រហែល​3​ទៅ​4​ថ្ងៃ​ក្រោយមក ឈ្មោះ ថៃ ជឿ​យ​ក៏បាន​ព្យាយាម​ទាក់ទង​ទូរស័ព្ទ​ទៅ​កូនស្រី ពេលនោះ​អឹម តុល ជា​អ្នកទទួល​ហើយ​ប្រាប់​ខ្លួន និង ឈ្មោះ រឺ កញ្ញា ត្រូវបាន​គេ​ដោះលែង​ប៉ុន្តែ​ពុំមាន​ប្រាក់​ទើប ថៃ ផឿ​យ បាន​ផ្ញើ​ចំនួន​ម្ភៃ​ម៉ឺន​រៀល​តាម​វី​ង​ឲ្យ​ពួកគេ​ដើម្បី​ជា​សោហ៊ុយ​ធ្វើដំណើរ​មក​ផ្ទះ​វិញ ។ បន្ទាប់មក​អឹម តុល ដក​ប្រា​ក់បាន​ម្ភៃ​ម៉ឺន​រៀល​ហើយ ខ្លួន​បាន​ទិញ​សំបុត្រ​ឡាន​អោយ រឺ កញ្ញា ត្រឡប់ទៅផ្ទះ​។ ក្រោយមក ឈ្មោះ អឹម តុល បាន​ក្លែង​ធ្វើជា​ឪពុក​របស់ខ្លួន​ម្តង​ឈ្មោះ ថៃ ផឿ​យ ថា​ក្រោយ​ចប់​ពិធីបុណ្យ​គាត់​នឹង​ចូល​ដណ្តឹង​កូនស្រី ប៉ុន្តែ​ពុំ​ឃើញ ចេះតែ​ស្ងាត់​ទៅៗ ទើប​ឈ្មោះ ថៃ ផឿ​យ គិតថា អឹម តុល នេះ​ឆបោក ហើយ​បានដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច ។ ជនសង្ស័យ​បាន​សារភាព​នូវ​ទង្វើ​របស់​ខ្លួន និង​មាន​វត្ថុតាង​គ្រប់គ្រាន់​។

​ជនសង្ស័យ​ត្រូវបាន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប ដើម្បី​អនុវត្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...