នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ពិធីជូនដំណើរក្រុមសុខាភិបាលខេត្តយូនណាន ទៅខេត្ត ហ៊ូប៉េបានរៀបចំនៅព្រលានយន្តហោះអន្តរជាតិ ឆាងសួយ ក្រុងគុនមីង ។ ក្រុមសុខាភិបាល ខេត្តយូនណាននេះមានសមាជិក ១៣៧ នាក់ ដែលមកពីមន្ទីរពេទ្យចំនួន ៦ នៃខេត្តយូនណាន ។ ពួកគេប្រុងនឹងចេញដំណើរទៅកាន់ក្រុងអ៊ូហាននៃខេត្តហ៊ូប៉េ ដើម្បីចូលរួមការងារបង្ការ គ្រប់គ្រង និងព្យាបាលជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ។
តាមការឧទ្ទេសនាមបាឱ្យដឹងថា នៅថ្ងៃទី ២៦ ខែមករា សាលារដ្ឋបាលខេត្តយូនណានបាន ប្រកាសសេចក្តីជូនដំណឹងជាបន្ទាន់អំពីការចាត់បញ្ជូនក្រុមសុខាភិបាលទៅខេត្តហ៊ូប៉េ ។ គ្រូពេទ្យ និងគិលានុបដ្ឋាកគិលានុបដ្ឋាយិការាប់ពាន់នាក់នៅខេត្តយូនណានបានចុះឈ្មោះ ដោយស្ម័គ្រចិត្ត ដើម្បីទៅចូលរួមសកម្មភាពសង្គ្រោះបន្ទាន់នៅខេត្តហ៊ូប៉េ ។ ក្រោយពីជ្រើស រើសដោយផ្ចិតផ្ចង់ ខេត្តយូនណានបានបង្កើតក្រុមសុខាភិបាលទី ១ ដើម្បីចាត់បញ្ជូនទៅកាន់ ខេត្តហ៊ូប៉េ ។ ក្រុមសុខាភិបាលនេះរួមមានក្រុមព្យាបាលអ្នកជំងឺធម្មតា ក្រុមសុខាភិបាល ព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ ក្រុមសុខាភិបាលពិនិត្យជំងឺ ក្រុមអ្នកថែទាំអ្នកជំងឺដែលមានគ្រូពេទ្យ ផ្នែកជំងឺដកណ្ហើម និងផ្នែកជំងឺធ្ងន់ធ្ងរជាដើម ។ គួរបញ្ជាក់ថា សព្វថ្ងៃ ខេត្តយូនណានកំពុង រៀបចំក្រុមសុខាភិបាលទី ២ ដើម្បីចាត់បញ្ជូនទៅកាន់ខេត្តហ៊ូប៉េ ៕ ដោយ ឆឹន យីស៊ី និង ចាំង ធុង