គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រៀបចំ​ព្រឹត្តិការណ៍ រត់ប្រណាំង​ជា​គូ ដើម្បី​សុខភាព​

249
ចែករម្លែក

ដោយ​: គូលែន​/ សៀមរាប​: ព្រឹក​ថ្ងៃ ទី​០៨ ខែ កុ​ម្ភះ ឆ្នាំ​២០២០​នេះ នៅ​រមណីយដ្ឋាន បេ​តិក​ភ័​ណ្ឌ វប្បធម៌​ប្រវត្តិសាស្ត្រ​អង្គរ មាន រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ជា​គូ ដើម្បី​សុខភាព​ដោយមាន​បុគ្គលិក​បម្រើ​ការងារ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​មកពី​រាជធានី​ខេត្ត​ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​។​ព្រឹត្តិការណ៍​នេះ គឺជា​ការរៀបចំ​លើកដំបូង​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​។​

​លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ បាន​និយាយថា ការរត់​ប្រណាំង​នេះ​មាន​ចម្ងាយ​ប្រហែលជា​៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​ការចាប់​ចេញដំណើរ​ពី​ចំណុច​លានជល់ដំរី មក​ដល់ទី​ផ្តាច់ ព្រ័ត្រ​នៅមុខ​ប្រាសាទ​អង្គរ​។

​លោក​បាន​សង្កត់ធ្ងន់​ទៅលើ​ការស្រឡាញ់​សុខភាព តាមរយៈ​នៃ​ការព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ ដែល​វិធី​នេះ​នៅទីណា​ក៏​អាច​អនុវត្តបាន​។ លោក​គូសបញ្ជាក់ថា សុខភាព​មិនមាន​ដាក់លក់​នៅលើ​ទីផ្សារ​បាន​នោះទេ ក៏ប៉ុន្តែ​តាមរយៈ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ យើង​អាច​ស្វែងរក​សុខភាព​បាន ដោយ​មិនបាច់​ចំណាយ​លុយកាក់​នោះឡើយ​។ សុខភាព​ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ការរស់នៅ និង​អនាគត បើ​មិនមាន​សុខភាព​ដ៏​ប្រសើរ​ទេនោះ គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់​សម្រាប់​ជីវិត​។​

​លោក​ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា ការជ្រើសរើស​យក​តំបន់​អង្គរ​-​សៀមរាប ជា​គោលដៅ​នៃ​ការរៀបចំ​ព្រឹ​ត្កិ​ការណ៍​នេះ ក៏​ជា​បំណង​ដ៏​សំខាន់​ផងដែរ ក្នុងការ​ជម្រុញ​ឲ្យ​មាន​ចលនា​នៃ​ដំណើរ​ទស្សនាចរណ៍​ក្នុងស្រុក ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ចូលមក​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើ​នោ​ង​ដែរ​។ លោក​បាន​បន្ថែមទៀតថា ចំណែក មន្ត្រី​-​បុគ្គលិក របស់ខ្លួន និង ភ្ញៀវ​ជាតិ និង អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ពិត ជា​បាន​ស្វែងយល់​ដោយផ្ទាល់ អំពី​សក្តានុពល​ទេសចរណ៍​នៃ​ឧទ្យាន​វប្បធម៌​- ប្រវត្តិ សាស្ត្រ អង្គរ​-​សៀមរាប​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម