ខ្ទឹម គឺជាអាហារដែលមានសុខភាពល្អដែលអាចមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគ។ ទោះជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងណាមួយពីការផ្ទុះឡើងនៃវីរុសកូរ៉ូណានាពេល បច្ចុប្បន្ននេះថា ការបរិភោគខ្ទឹមសបានការពារមនុស្សពីការឆ្លងមេរោគថ្មីនេះឡើយ។
តើការដាក់ប្រេងល្ងអាចទប់ស្កាត់មេរោគថ្មីពីការចូលក្នុងខ្លួនអ្នកដែរឬទេ?
ប្រេងល្ងមិនសម្លាប់មេរោគកូរ៉ូណាថ្មីទេ។ មានថ្នាំសម្លាប់មេរោគគីមីមួយចំនួនដែលអាចសម្លាប់ មេរោគ 2019-nCoV លើរបស់របរនានាបាន។ ផលិតផលទាំងនេះរួមមានថ្នាំសម្លាប់មេរោគ ដែល មានមូលដ្ឋានលើសារធាតុធ្វើឱ្យស /ក្លរីន អេតាណុល ៧៥%, អាស៊ីត peracetic និង chloroform។ ទោះយ៉ាងណាក៏ដោយ ពួកវាមានលទ្ធផលតិចតួច ឬគ្មាន ប្រសិនបើអ្នកដាក់វា លើស្បែក ឬក្រោមច្រមុះរបស់អ្នក។ ផ្ទុយទៅវិញ វាអាចបង្កគ្រោះថ្នាក់ក្នុងការដាក់សារធាតុ គីមីទាំងនេះ លើស្បែករបស់អ្នក ៕ ដោយៈ health.com.kh
