តើការលាងច្រមុះរបស់អ្នកឱ្យបានទៀងទាត់ជាមួយនឹងសេរ៉ូមប្រៃអាចជួយការពារការឆ្លងវីរុសនេះបានដែរឬទេ?
អត់មានភ័ស្តុតាងដែលបញ្ជាក់ថា ការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃជាប្រចាំបានការពារ មនុស្សពីការឆ្លងវីរុសកូរ៉ូណាថ្មីនោះឡើយ។
មានភ័ស្តុតាងមានកំណត់មួយចំនួនដែលថាការលាងសម្អាតច្រមុះជាប្រចាំអាចជួយឱ្យមនុស្ស ឆាប់ជាសះស្បើយពីជំងឺផ្តាសាយធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ការលាងច្រមុះជា ទៀងទាត់មិនត្រូវបានបង្ហាញថាអាចការពារការឆ្លងមេរោគផ្លូវដង្ហើមទេ។
តើការខ្ពុរមាត់អាចការពារអ្នកពីការឆ្លងមេរោគវីរុសកូរ៉ូណាថ្មីបានទេ?
អត់មានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា ការប្រើទឹកខ្ពុរមាត់នឹងការពារអ្នកពីការឆ្លងមេរោគ វីរុសកូរ៉ូណាថ្មីទេ។
ផលិតផលខ្លះ ឬទឹកខ្ពុរមាត់អាចបំបាត់អតិសុខុមប្រាណមួយចំនួនក្នុងរយៈពេលពីរបីនាទី នៅក្នុងទឹកមាត់ក្នុងមាត់របស់អ្នក។ទោះជាយ៉ាងណាក៏ដោយនេះមិនមានន័យថាពួកគេការពារ អ្នកពីការឆ្លងវីរុស 2019-nCoV ទេ ៕ ដោយៈ health.com.kh
