ព្រឹក​នេះ​មាន​កិច្ចប្រជុំ​រួមមួយ​ស្ដីអំពី​ការឆាបឆេះ​រោងចក្រ​ចំនួន​ពីរ​នៅ​ខណ្ឌមានជ័យ​

ដោយៈ សាវ​រក្ស / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ អាជ្ញាធរ​ខណ្ឌមានជ័យ ក្រុមការងារ​ ក្រសួង​ពាក់ព័ន្ធ បាន​សហការ​ជាមួយ​កម្លាំង​ពន្លត់​និង​បង្ការ​អគ្គិភ័យ បាន​ប្រជុំ​ធ្វើការ​ស្រាវជ្រាវ​នូវ​ករណី​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ចំនួន​ពីរ ដើម្បី​រក​មូល​ហេតុថា​មកពី​រោងចក្រ​មួយណា ​និង​ទំហំ​ទឹកប្រាក់​អស់​ប៉ុន្មាន ព្រោះថា រោងចក្រ​ទាំងពីរ​សុទ្ធតែ​ឆ្លើយថា មិនមែន​ឆាបឆេះ​ចេញពី​រោងចក្រ​របស់ខ្លួន​នោះឡើយ​។​

​បើ​យោងតាម​ប្រសាសន៍​របស់លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា ចំពោះ​មូលហេតុ​ក្នុងការ​ឆាបឆេះ​រោងចក្រ​ទាំងពីរ ដែលមាន​ទំហំ​ធំ​ យើង​មិនទាន់​អាច​វិនិច្ឆ័យ​បាន​នៅឡើយ​ទេ ដោយសារ​ក្រុមការងារ​យើង​និង​ក្រសួងមហាផ្ទៃ​និង​ភាគី​ថៅកែ​រោងចក្រ​កំពុង​ប្រជុំគ្នា​។ ចំណែក​ទំហំ​ទឹកប្រាក់​នៃ​ការខូចខាត​យើង​ក៏​មិនទាន់​បានដឹង ព្រោះ​ព្រឹក​នេះ​មាន​កិច្ចប្រជុំ​រួមមួយ ដើម្បី​ដោះស្រាយ​និង​រក​មូលហេតុ​ក្នុងការ​ឆាបឆេះ​រោងចក្រ​ដ៏​ធំ​មួយ​នេះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយទៀត​គឺ​បញ្ហា​ឆាបឆេះ ឬក៏​បង្កដោយ​ភាគី​ខាង​ណាមួយ​យើង​មិនទាន់​អាចធ្វើ​កោសល្យវិច័យ ឬ​ពិនិត្យឃើញ​ភស្តុ​តាង​ណាមួយ​ឲ្យ​ពិតប្រាកដ​នោះទេ ដោយសារ​នគរបាល​នៅ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​កំពុងតែ​យក​ហាដ​ឌី​ស​កាមេរ៉ា នៃ​រោងចក្រ​ទាំងពីរ ថា​តើ​វា​មូលហេតុ​អី​បាន​បង្ក​ឆាបឆេះ​ចេញពី​រោងចក្រ​មួយណា​។​

​លោក​បន្តថា ដើម្បី​មាន​តម្លាភាព​ចំពោះ​រោងចក្រ​នីមួយៗ អាជ្ញាធរ​ខណ្ឌមានជ័យ​និង​ខាង​នគរបាល​ពន្លត់​និង​បង្ការ​អគ្គិភ័យ បាន​កំពុងតែ​យក​ហាដ​ឌី​ស​នៃ​កាមេរ៉ា​ពី​រោងចក្រ​នីមួយៗ មក​ពិនិត្យមើល និង​ផ្ទៀងផ្ទាត់ ដើម្បី​រក​មូលហេតុ​និង​ភស្តុតាង​ឲ្យ​បាន​ជាក់លាក់​ ព្រោះ​ភាគី​រោងចក្រ​ខាងលើ​ខាង​សុទ្ធតែ​ឆ្លើយ​យក​ត្រូវ​រៀងខ្លួន​។​

​លោក​អភិបាលរង​ឌី រ័ត្ន​ខេ​ម​រុណ បាន​បញ្ជាក់ថា បើ​ត្រួតពិនិត្យ​នឹង​ឆែក​មើល​ហាដ​ឌី​ស​ឃើញ​ភាគី​រោងចក្រ​ណាមួយ​ដែលជា​អ្នក​បង្កហេតុ​ អាជ្ញាធរ​ខណ្ឌមានជ័យ និង​ក្រសួង​ការងារ​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅឱ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ​។ ហើយ​ព្រឹក​នេះ​ផងដែរ​អាជ្ញាធរ​ខណ្ឌមានជ័យ​និង​ក្រុមការងារ​ពាក់ព័ន្ធ​កំពុងតែ​សម្រួល​ឬ​បំណែក​កម្ទេចកម្ទី​​សេសសល់​ពី​ការឆាបឆេះ​ដើម្បី​បង្ក​ឲ្យ​មាន​ភាពងាយស្រួល​ដល់​ប​ង​ប្អូន​កម្មករ​​កម្មការិនី​រោងចក្រ​បាន​ចូលធ្វើការ​។​

​គួររំលឹកថា អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ចំណុច រោងចក្រ​៨ star sportswear Ltd ស្ថិតនៅ ក្នុង​ដីឡូត៍​លេខ​០១៧៦ និង រោងចក្រកាត់ដេរ សម្លៀកបំពាក់ ម៉ូ​រី​កា អ៊ី​ន ដា ស្ទ្រី អូ​ល អិ​ល ធី ឌី មាន​ទីតាំង ស្ថិតនៅ​ដីឡូត៍ លេខ​៨៨ ផ្លូវ​លេខ​៣០CC ក្រុមទី​០៥ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។​

​ថៅកែ​រោងចក្រ ៨ star ឈ្មោះ​ឆៃ ប៊ុន​សុឹង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ប្រភេទ​សំណង់ ថ្ម​ប្រក់ស​ង្ក័​សី អគារ​មាន​ទំហំ​៨០០០​ម៉ែត្រការ៉េ​
(​អគារ​ខូចខាត​៥០m×១០m)​។ តំណាង​រោងចក្រ ម៉ូ​រី​កា ឈ្មោះ ស្រី ប៉ុណ្ណា​ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ប្រភេទ​សំណង់ ថ្ម​ប្រក់ស​ង្ក័​សី មាន​ទំហំ សរុប​៦០m×៨០m​។​

​ដោយមាន​ការអន្តរាគមន៍ របស់​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ សរុប​ចំនួន​៤៦​គ្រឿង​÷
១. រថយន្ត​អគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន​៦ គ្រឿង ប្រើប្រាស់​ទឹក​៣០ ឡាន ស្មើ​និង ១២០​ម៉ែត្រគុប​។​
២. រថយន្ត​អគ្គិភ័យ អហ រាជធានី​ភ្នំពេញ​
​ចំនួន ៣ គ្រឿង ប្រើប្រាស់​ទឹក​៣០ ឡាន ស្មើ​និង​១២០​ម៉ែត្រគុប​។​
៣. រថយន្ត​អគ្គិភ័យ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន០១​គ្រឿង ប្រើប្រាស់​ទឹក​១០ ឡាន ស្មើ​និង​៤០​ម៉ែត្រគុប​។ ។​
៤. រថយន្ត​អគ្គិគីភ័យ​ទីក្រុង​កោះ​ពេជ្រ ៣​គ្រឿង​ប្រើប្រាស់​ទឹក​៣០​ឡាន ស្មើ​និង ១២០​ម៉ែត្រគុប​។​
៥. រថយន្ត​អគ្គិភ័យ​ទីក្រុង​ជ្រោយចង្វា ៥ គ្រឿង​ប្រើប្រាស់​ទឹក​៥០ ឡាន ស្មើ​និង ២០០​ម៉ែត្រគុប​។​
៦. រថយន្ត​អគ្គិយ​បុរី​សង្ឃឹម​ថ្មី ២​គ្រឿង​
​ប្រើប្រាស់​ទឹក​២០​ឡាន ស្មើ​នឹង​៨០​ម៉ែត្រគុប​។​
៧. រថយន្ត​អគ្គិភ័យ​កងពលតូច ង​៧០​ចំនួន​៣​គ្រឿង ប្រើ​ទឹក ៣០​ឡាន ១២០​គុប​។​
៨. រថយន្តការិយាល័យអគ្គិភ័យ ចំនួន​២៣គ្រឿង ប្រើប្រាស់​ទឹក​២៣០ ឡាន ស្មើ​និង ៩២០​ម៉ែត្រគុប​។​

​អគ្គិភ័យ​ខាងលើ​ត្រូវ​គ្រប់គ្រង​បាន​១០០% នៅវេលា​ម៉ោង​១១​យប់ នា​ថ្ងៃខែ​ឆ្នាំ​ដដែល​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...