Home ព័ត៌មានជាតិ សង្គម អភិបាលខេត្ត​ស...

អភិបាលខេត្ត​ស្វាយរៀង ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នានា ដែល​កំពុងដំណើរការ​នៅ​ក្រុង​បាវិត​

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ​ឯកឧត្ដម​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាលក្រុង​បាវិត លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ក្រុង​បាវិត​រួមមាន​៖

១-​ពិនិត្យមើល​ការសាងសង់​ផ្លូវ​វាង​សម្រាប់​ឡាន​កុង​ទឺ​ន័​រដឹក​ទំនិញ​ចេញចូល និង​ទីតាំង​ត្រួតពិនិត្យ​កុង​ទឺ​ន័​រ​រួមគ្នា​នៅ​ទីតាំង​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ។​

២-​ពិនិត្យមើល​ដំណើរការ​អភិវឌ្ឍន៍​នៅ​តំបន់​ព្រំដែន​បង្គោល​លេខ ១៦៤-១៦៥​។​

៣-​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ​ចាក់​បេតុង​ដែល​កំពុងដំណើរការ​នៅ​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​ក្រុង​បាវិត​។​

៤-​ពិនិត្យមើល​ទីតាំង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​កង្វក់​។​

៥- ពិនិត្យមើល​ដំណើរការ​សាងសង់​សាលា​សង្កាត់ ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​បាវិត និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដែល​កំពុង​សាងសង់​សម្រេចបាន​ប្រមាណ​៦០% ។​

សូម​ជម្រាបជូន​ថា ក្នុង​អាណត្តិ​ដឹកនាំ​របស់លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ឯកឧត្តម​បានដាក់​ចេញ​នូវ​ទិសដៅ​សំខាន់ៗ​ដែលជា​ត្រីវិស័យ​ក្នុងការ​អភិវឌ្ឍ​ខេត្តស្វាយរៀង និង​ជា​ទិសដៅ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular