Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​បង...

សមត្ថកិច្ច​បង្ក្រាប​អ្នកលេងល្បែង​ស៊ីសង​ស្ទួ​ច​ប្រេង​ក្រឡា​ នៅ​ផ្លូវ​រថភ្លើង ប៉ុស្តិ៍​ទួល​សង្កែ​ទី​១

ដោយៈ សាវ​រក្ស / ភ្នំពេញៈ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​១៩:១៥​នាទី កម្លាំង​ខណ្ឌ​-​ប៉ុស្តិ៍ បាន​បង្ក្រាប​ជាក់ស្តែង ករណី​បើក​លេង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​(​ស្ទួ​ច​ប្រេង​ក្រឡា​) ត្រង់ចំណុច​ផ្លូវ​រថភ្លើង ក្រុម​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។​

​លោក ហ៊ាង ថា​រ៉េត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​ត្រូវបានកម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ មាន​រាយ​នាម​ដូចខាងក្រោម​៖
១-​ឈ្មោះ ឯល ម៉ា​រី​យ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​លក់​ផ្លែឈើ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៨ ផ្លូវ​រថភ្លើង​ក្រុម​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​(​មេ​ស៊ីសង​)​។​
២-​ឈ្មោះ ពិន រី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​រថភ្លើង ក្រុម​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​(​អ្នកលេង​)​។​
៣-​ឈ្មោះ ម៉ូ ស៊ីថា ភេទ​ស្រី មុខរបរ​កម្ម​ការិនី មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​រថភ្លើង ក្រុម​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​(​អ្នកលេង​)​។​
៤-​ឈ្មោះ ជឿន ភា​រិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​ថែ​សួន មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​រថភ្លើង ក្រុម​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​(​អ្នកលេង​)​។​

​លោក​បន្តថា ចំណែ​ក​វត្ថុតាង​ដកហូត រួមមាន ១-​ធុង​ជ័រ​ពណ៌​ខៀវ​លាយ​ក្រហម​ចំនួន ១​។ ២-​កញ្ច្រែង​ពណ៌​ក្រហម​ចំនួន ១​។ ៣-​កំរាល​លេខ​សម្រាប់​ចាក់​ប្រេង​ក្រឡា​ចនួន ១​។ ៤-​ប្រអប់​ប្រេង​ក្រឡា​មួយចំនួន​។ ៥-​ប្រាក់​ចំនួន ២៥០០០០(​ម្ភៃ​ប្រាំ​ម៉ឺន​)​រៀល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​៤​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ កំពុង​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ខណ្ឌឫស្សីកែវ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...