កម្មវិធីប្រគល់ពានរង្វាន់អូស្ការគឺជាកម្មវិធីធំចុងក្រោយគេប្រចាំរដូវកាលនៅអាម៉េរិក ហើយតារាស្រីនៃកម្មវិធីនេះប្រាកដណាស់ច្បាស់ជានាំគ្នាប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យគេចាប់អារម្មណ៍លើកម្រាលព្រំក្រហម។
គួរឱ្យសោកស្តាយ មិនមែនតារាទាំងអស់ចេះតែធ្វើឱ្យគេចាប់អារម្មណ៍គ្រប់គ្នាទេពេលនិយាយទាក់ទងនឹងម៉ូតសម្លៀកបំពាក់ ដោយនាង ប្លាក ជីណា នាំមុខគេលើបញ្ជីតារាស្លៀកពាក់យ៉ាប់បំផុតនៅកម្មវិធីប្រគល់ពានប្រចាំឆ្នាំមួយនេះ។
ដូចសព្វមួយដងអ៊ីចឹង កម្មវិធីប្រគល់ពានរង្វាន់អូស្ការ ហៅថា Academy Awards លើកទី៩២ ឆ្នាំនេះគឺពោរពេញដោយម៉ូតប្លែកៗ រាប់ចាប់ពីការពាក់អាវវាលចេញដើមទ្រូងរហូតដល់ឈុតស្តើងមើលឃើញសាច់ ខណៈនាងជីណាបង្ហាញសាច់ស្ទើរគ្រប់កន្លែងក្នុងឈុតរ៉ូបវាលទ្រូងរបស់នាង។
ឈុតរ៉ូបខ្មៅរបស់នាងមិនត្រឹមចំហដើមទ្រូងធ្លាយដល់ផ្ចិតប៉ុណ្ណោះទេ តែថែមទាំងបញ្ចេញកន្លែងសំខាន់ៗមកទាំងភ្នែនទៀតផង រហូតមើលឃើញដល់គល់ភ្លៅសាក់របស់នាង។
នេះនៅមិនទាន់គ្រប់គ្រាន់ទេ នាងថែមទាំងផាត់មុខប្លែកនិងធ្វើម៉ូតសក់រាងអក្សរ S ដែលមើលទៅមិនខុសអីពីតុក្កតាចិននោះឡើយ។
នាងជីណាចូលរួមកម្មវិធីឆ្នាំដោយគ្មានជាប់ឈ្មោះក្នុងបញ្ជីទទួលពានណាមួយឡើយ ហើយក៏មិនមានវត្តមានក្នុងភាពយន្តណាមួយនោះដែរ៕ ដោយ៖ កញ្ញាដាលីស
Blac Chyna arrives at the Oscars on Sunday, Feb. 9, 2020, at the Dolby Theatre in Los Angeles. (Photo by Jordan Strauss/Invision/AP)