Home កម្សាន្ត ភាពយន្តបែបតិះ...

ភាពយន្តបែបតិះដៀលសង្គម “Parasite” របស់កូរ៉េខាងត្បូងបង្កើតប្រវត្តិសាស្ត្រដោយឈ្នះពានអូស្ការចំនួន៤នៅហូលីវូដ

ភាពយន្តបែបតិះដៀលសង្គម “Parasite” របស់កូរ៉េខាងត្បូងបានឈ្នះពានអូស្ការសម្រាប់រូបភាពល្អដាច់គេកាលពីថ្ងៃអាទិត្យទី៩កុម្ភៈ ដោយបង្កើតប្រវត្តិសាស្ត្រជាភាពយន្តដំបូងគេមិនមែនភាសាអង់គ្លេស ដែលឈ្នះពានមហាកិត្តិយសបំផុតក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត។

ភាពយន្ត ដែលតិះដៀលសង្គមយ៉ាងចាស់ដៃអំពីគម្លាតអ្នកមាននិងអ្នកក្រ បានយកទៅស្រុកវិញនូវពានអូស្ការចំនួន ៤ គឺសម្រាប់រូបភាពល្អដាច់គេ អ្នកដឹកនាំរឿងល្អដាច់គេ សាច់រឿងដើមល្អដាច់គេ និង លក្ខណៈពិសេសជាអន្តរជាតិល្អដាច់គេ ក្រោយឈ្នះពាន Palme d’Or នៅទីក្រុងកាន ឈ្នះពាន Golden Globe និង ពាន Baftas ចំនួន២។

អ្នកដឹកនាំរឿង លោក បុង ជុនហូ និយាយនៅដើមរាត្រីថ្ងៃអាទិត្យពេលទទួលពានសាច់រឿងល្អដាច់គេ យ៉ាងដូច្នេះថា “យើងមិនដែលនិពន្ធរឿងដើម្បីតំណាងឱ្យប្រទេសពួកយើងទេ។ ប៉ុន្តែនេះជាពានអូស្ការដំបូងបានមកកូរ៉េខាងត្បូង។ សូមអរគុណច្រើន”។

ក្រោយមក ពេលគាត់ទទួលបានពានមួយទៀតគឺលក្ខណៈពិសេសជាអន្តរជាតិល្អដាច់គេ គាត់និយាយជាភាអង់គ្លេសទៅកាន់ទស្សនិកជនដែលកំពុងសើច ថា “ពិតណាស់ ខ្ញុំត្រៀមផឹករួចហើយយប់នេះ”។

ពេលរាត្រីកាន់តែជ្រេ ហើយភាពយន្ត Parasite កាន់តែបន្តកើបពានជាហូរហែ លោកបុងចាប់ផ្តើមរំភើបទប់អារម្មណ៍លែងបាន។

លោកបាននិយាយនៅក្រោយឆាកថា “វាពិតជាពិបាកនឹងជឿណាស់។ វាជាមហាកិត្តិយសអស្ចារ្យ”។

លោកបុង ដែលល្បីខាងនិពន្ធភាពយន្តបែបរន្ធត់តានតឹងនិងរឿងបែបសង្គមងងឹត បានទទួលជោគជ័យយ៉ាងសម្បើមរួចមកហើយ មុនពេលភាពជោគជ័យនៃរឿង Parasite និងជាអ្នកនិពន្ធល្បីឈ្មោះបំផុតមួយរូបរបស់កូរ៉េខាងត្បូង។

ជោគជ័យរបស់គាត់នៅរាត្រីរបស់ហូលីវូដច្បាស់ជានាំគាត់ទៅកាន់កម្រិតថ្មីមួយទៀតជាក់ជាពុំខាន៕ ដោយ៖ កញ្ញាដាលីស

រឿង Parasite ឈ្នះពានអូស្ការសម្រាប់រូបភាពល្អដាច់គេ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...