Home ព័ត៌មានអន្តរជាតិ គ្រាន់​តែ​ឈ្ល...

គ្រាន់​តែ​ឈ្លោះ​គ្នា​រឿង​គួកជេ​ដី ទាហាន​ថៃ​ម្នាក់​បាញ់សម្លាប់​មេ​បញ្ជាការ​របស់​ខ្លួននិង​មនុស្ស​២៨​នាក់​ទៀត​

​ទាហាន​ជំនាញបាញ់​ស៊ី​បម្នាក់​ដែល​ខឹង​មេ​បញ្ជាការ​របស់​ខ្លួន​រឿង​លុយកាក់ ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​កាលពីដើម​ថ្ងៃអាទិត្យ​ទី​៩​កុម្ភៈ បន្ទាប់ពី​ជន​នេះ​បាញ់​​សម្លាប់​មនុស្ស​២៩​នាក់ រួមទាំង​មេ​បញ្ជាការ​របស់​ខ្លួន​ម្នាក់​ផង​។​

​មនុស្ស​៥៧​នាក់​ទៀត​ក៏​បាន​រងរបួស​ក្នុង​ការប្រឈមមុខ​គ្នា​ជាង​ដប់​ម៉ោង​ចាប់ពី​រសៀល​ថ្ងៃ​សៅរ៍​រហូតដល់​ថ្ងៃអាទិត្យ ក្នុង​ការបាញ់​សម្លាប់​ម​នុស្ស​ច្រើន​បំផុត​នៅថៃ​។​

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា​ដែល​បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​អ្នក​រង​របួស​កាលពី​ថ្ងៃ​អាទិត្យ​ទី​០៩​កុម្ភៈ បាន​និយាយថា​ទាហាន​ថៃ​ម្នាក់​ដែល​បាន​ប្រ​​ព្រឹត្ត​ដូច​កម្រោលចូល​នៅក្នុង​ផ្សារ​នៅ​ទីក្រុង​នគរ រ៉ា​ត​ចា​ស៊ី​ម៉ា ត្រូវបាន​ជំរុញ​ទឹកចិត្ត​អោយ​ធ្វើ​ការបាញ់បោះ​មិន​រើសមុខ​ដោយសារ​តែ​ការប្រណែន ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ដីធ្លី​មួយ​ដែល​រូប​គេ​យល់​ថា​ត្រូវ​គេ​បោកប្រាស់​។​

​លោក​ប្រយុទ្ធ​បាន​និយាយ​នៅក្រៅ​មន្ទីរពេទ្យ​ថា​«​វា​ជា​ហេតុការណ៍​ដែល​មិន​ធ្លាប់​មាន​នៅ​ថៃ និង​ខ្ញុំ​ចង់​អោយ​រឿង​បែប​នេះ​កើតមាន​ជា​ចុងក្រោយ​»​។​

​ពួក​មន្ត្រី​បាន​និយាយថា ទាហាន​ថៃ​ដែល​ជា​គ្រូ​បាញ់កាំភ្លើង​អាយុ​៣២​ឆ្នាំ​ឈ្មោះ ចាក់​ក្រា​ផាន ថូ​ម​ម៉ា បានរកស៊ីគួកជេដីជាមួយមេបញ្ជាការរបស់ខ្លួននិងម្តាយក្មេករបស់មេទាហានរូបនោះ។ ចាក់​ក្រា​ផាន ថូ​ម​ម៉ា​បាន​បាញ់​សម្លាប់​មនុស្ស​២​នាក់​នៅ​បន្ទាយ​ទាហាន​​គឺ​មេ​បញ្ជាការ​របស់​ខ្លួន​និង​ម្តាយក្មេក​របស់​មេ​បញ្ជាកា​រ​នេះ​។​ពួកគេ​មាន​ជម្លោះ​រឿងដីធ្លី​​។ ក្រោយ​ការបាញ់​សម្លាប់​មនុស្ស​ក្នុង​បន្ទាយ​ហើយ ជនល្មើស​​បាន​ប្រមូល​យក​អាវុធ​និង​គ្រាប់ ហើយ​ភៀសខ្លួន​តាម​រថយន្ត​ទាហាន​ម៉ាក​Humvee​និងបើកទៅកាន់​ផ្សារ​លក់ដូរ​ដែលមាន​មនុស្ស​ច្រើន​មួយ មុន​ធ្វើ​ការបាញ់សម្លាប់​និង​បាន​ចាប់​មនុស្ស​១៦​នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង​នៅទីនោះ។​

​កងកម្លាំង​ប៉ូលិស​និង​កង​កុម្ម៉ង់ដូ​ទៅ​ពី​កងកម្លាំង​ពិសេស​ត្រូវ​បាន​បញ្ជូន​ចូល​ផ្សារ​នៅ​ក្នុង​ខេត្ត​កូរ៉ា​ត​ដើម្បី​បង្ក្រាប​ឃាតករ​និង​ជួយ​ជម្លៀស​មនុស្ស​នៅក្នុង​ផ្សារ​រាប់រយ​នាក់​។​មេទ័ព​ថៃ លោក អា​ពី​រ៉ា​ត កុង​សំពង់ ក៏​មាន​វត្តមាន​នៅ​ទីនោះ​។​វាយ​ចំណាយពេល​១៦​ម៉ោង​ទើប​ប៉ូលិស​និង​ទាហាន​អាច​បញ្ចប់​ការ​ប្រទាញប្រទង់​។​

​ទាហាន​ដៃដល់​នេះ​ត្រូវ​បាន​កងកម្លាំង​ប្រដាប់អាវុធ​បាញ់​សម្លាប់​នៅ​ម៉ោងជាង​៣​ជិត​ភ្លឺ​ថ្ងៃអាទិត្យ​នៅ​ផ្សារ​Terminal 21​បន្ទាប់​ពី​ការឡោមព័ទ្ធ​ផ្សារ​និង​បាញ់​​គ្នា​ពេញ​មួយ​យប់​។​ខ្មាន់កាំភ្លើង​ក៏បាន​បាញ់សម្លាប់​កុម្មង់ដូ​ថៃ​ក្នុង​កងកម្លាំង​ពិសេ​សម្នាក់​ផង​ដែរ​។​

​ក្នុងអំឡុងពេល​ប្រទាញប្រទង់ ម្តាយ​ជនល្មើស​ក៏​ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅកាន់​កន្លែង​កើតហេតុដើម្បី​បញ្ចុះបញ្ចូល​អោយ​កូន​គាត់​ប្រគល់​ខ្លួន​។​ជនល្មើស​បាន​ព្យាយាម​រត់​គេ​ចេញពី​ផ្សារ​តែ​ពើបប្រទះ​កងកម្លាំងប្រដាប់អាវុធ​ហើយ​ក៏​ផ្ទុះ​អាវុធ​មួយ​ប្រាវ​បណ្តាលអោយ​ស្លាប់​ទាហាន​ម្នាក់​និង​របួស​២​នាក់​ទៀត​។​បន្ទាប់​​ពី​បាញ់​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ ជននេះ​បាន​ដកថយ​ទៅសម្ងំ​លាក់ខ្លួន​នៅ​ជាន់ក្រោយ​នៃ​ផ្សារ​និង​ត្រូវបាន​បាញ់សម្លាប់​នៅ​ជិត​ភ្លឺ​ថ្ងៃ០​៩​កុម្ភៈ​៕​ប្រែ​សម្រួល​៖​វាសនា​

ចាក់​ក្រា​ផាន ថូ​ម​ម៉ា ជា​នាយទោ​ក្នុង​កងទ័ព​ថៃ ។​ជន​នេះ​ធ្លាប់​ហ្វឹកហាត់​ស៊ី​ប​និង​ជា​គ្រូ​បាញ់​ស៊ី​ប​និងរកស៊ីគួកជេដីជាមួយមេទាហាន

រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​និង​ជាង​៥៧​នាក់​រងរបួស​ក្នុងការ​បាញ់​ត​គ្នា​នៅ​ផ្សារ​មួយ​នៅ​ថៃ​ភាគ​ឦសាន្ត​កាលពី​យប់​ថ្ងៃសៅរ៍​

អ្នកលក់ដូរចូលសម្ងំក្នុងទូរចង្រ្កាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...