ឬទ្ធិស័គ្គ/កំពង់ឆ្នាំង៖បុរសអ្នកលក់សាច់ជ្រូកខ្វៃម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមជនដៃដល់ជិះម៉ូតូមកកាប់នៅខាងមុខផ្ទះបណ្តាលចំក្បាលរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០កុម្ភៈឆ្នាំ២០២០នៅខាងមុខផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង។ជនរងគ្រោះមានឈ្មោះចននីភេទប្រុសអាយុ២៤ឆ្នាំរស់នៅក្នុងភូមិសង្កាត់ខាងលើនេះ ។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅទិញទឹកក្រូចកូកាកូឡានៅខាងមុខមន្ទីពេទ្យបង្អែកខេត្តពេលត្រឡប់មកផ្ទះវិញនៅចំណុចកើតហេតុខាងលើស្រាប់តែមានជនដៃដល់ពីរនាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាក់XRមួយគ្រឿងបានឈប់ទន្ទឹមនឹងជនរងគ្រោះហើយបានដាក់ដាវកាត់មកលើគាត់បណ្ដាលឲ្យចំក្បាលផ្នែកខាងឆ្វេងបណ្ដាលឱ្យរងរបស់ធ្ងន់។ការកាប់ប្រហារខាងលើនេះបំណងសម្លាប់តែម្តង ។
អធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរសេនីយ៍ឯកឆាយខែមរ័ត្នបានឱ្យដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៩នេះថាករណីនេះលោកមិនបានដឹងទេព្រោះមិនមានខាងភាគីជនរងគ្រោះបានមករាយការណ៍ប្តឹងសមត្ថកិច្ចដឹងទេ។ពាក់ព័ន្ធករណីនេះក្រុមគ្រួសារជនរងគ្រោះសូមឱ្យសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងសូមធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីចាប់ជនដៃដល់យកមកផ្តន្ទាទោសផ្លូវច្បាប់៕S/

