វ៉ៃកូ/ស្វាយរៀង៖បុរស២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងករណីគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូក្នុងទិសដៅស្របគ្នា។ហេតុការណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ១៣ក្នុងភូមិបុស្សគគីរឃុំអណ្តូងពោធិ៍ស្រុករមាសហែកខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថា៖អ្នកបើករថយន្តមានឈ្មោះហ៊ុន ធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មីឃុំដូងស្រុករមាសហែកខេត្តស្វាយរៀងរថយន្តម៉ាកកាមរីឆ្លាមពណ៌សពាក់ស្លាកលេខភ្នំពេញ2J.9046រួមដំណើរម្នាក់ឈ្មោះភិនថាតភេទស្រីអាយុ៣៧ឆ្នាំមុខរបរកសិករត្រូវជាប្រពន្ធ។
ជនរងគ្រោះឈ្មោះខាន់ រ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀងជាអ្នកបើកម៉ូតូម៉ាកហុងដាwinnerពណ៌សគ្មានស្លាកលេខរួមដំណើរម្នាក់ឈ្មោះស៊ឹមសំអនភេទប្រុសអាយុ២០ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំជាមួយអ្នកបើកបរ(ពុំពាក់មួកសុវត្ថិភាពទាំង២នាក់)៕S/

