ទិវា​ឯករាជ្យ​ជាតិ​ណា​មី​ប៊ី​

1780
ចែករម្លែក

(​ភ្នំពេញ)​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​ណា​មី​ប៊ី ប្រារឰ​ទិវា ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​២១ ខែមីនា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ ប្រកាស​ឯករាជភាព​ពី​សាធារណរដ្ឋ អាហ្វ្រិក​ខាងត្បូង កាលពី​ឆ្នាំ​១៩៩០ បន្ទាប់ពី​ពួកគេ​ស្ថិតក្រោម​អាណា​និគ របស់​អាល្លឺម៉ង់ រាប់រយឆ្នាំ ហើយ ក្រោយមក​ធ្លាក់​ក្នុង​ដៃ​អាហ្វ្រិក​ខាងត្បូង ទៀត ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ណា​មី​ប៊ី មាន ផ្ទៃដី​៨២៥.៦១៥​គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​ទ្វីបអាហ្វ្រិក មាន​ព្រំដែន ជាប់​ប្រទេស​ហ្សាំ​ប៊ី​, អង់​ហ្គោ​ឡា​, បូស​វ៉ាន់​ណា និង​អាហ្វ្រិក​ខាងត្បូង ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង​ពីរលាន នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា​អង់គ្លេស រដ្ឋធានី គឺ​ទីក្រុង​វីន​ដុក ។​
​ ​
​ប្រវត្តិសាស្ត្រ​
​មុន​ការ​ទៅដល់​របស់​ពួក អឺរ៉ុប ទឹកដី ណា​មី​ប៊ី ប​ច្ចុ​ប្ប​ន្ម​នេះ ត្រូវបាន​រស់នៅ​ដោយ​ជនជាតិ សាន​, ដា​ម៉ា​រ៉ា និង​ជនជាតិ​ណា​ម៉ា ។ លុះដល់​អំឡុង សតវត្សរ៍​ទី​១៤ ក៏មាន​ការ​ទៅដល់ នៃ ជនជាតិ​បាន់​ទូ ពី អាហ្វ្រិក ។ អំឡុង សតវត្សរ៍​ទី​១៨ ជនជាតិ​អូ​អ័​រឡាម ក៏ បាន​ទៅដល់​ដែរ ។ នៅតាម​ផ្លូវ​ឆ្ពោះទៅ ទិស​ខាងលិច​របស់​ពួកគេ ពួក​ជនជាតិ អូ​អ័​រឡាម បាន​ពើប​ចម្បាំង​ជាមួយ ជនជាតិ​ហេ​រ៉េ​រ៉ូ ជនជាតិ​ហ្កូ​បា​ប៊ី​ស និង ជនជាតិ​អូ​កា​ហាន់​ជិ ។​
​ ​
​សង្គ្រាម​រវាង​ជនជាតិ ណា​ម៉ា​-​ហេ​រ៉េ​រ៉ូ បាន​ផ្ទុះ​នៅ​ឆ្នាំ​១៨៨០ ក៏​នាំឱ្យ ចក្រភព​អាល្លឺម៉ង់ ដាក់ពង្រាយ​កងទ័ព នៅ​តំបន់​ប្រទាញប្រទង់ ។​
​ ​
​ជន​អឺរ៉ុប ដែល​បាន​ចុះទៅ ស្រាវជ្រាវ​នៅ​តំបន់​នោះ​មុនដំបូង គឺ នា​វឹក​ជនជាតិ​ព័រទុយហ្កាល់ លោក ឌី​អូ​ហ្គោ កាវ នៅ​ឆ្នាំ​១៤៨៥ និង​ឆ្នាំ ១៤៨៦ ។ ប៉ុន្តែ​ព័រទុយហ្កាល់ មិនបាន​ព្យាយាម ប្រកាស​ទឹកដី​នោះ​ថា​ជា​កម្មសិទ្ធិ របស់ខ្លួន​ឡើយ ។ ពុំមាន​ពួក​អឺរ៉ុប​ណា ស្រាវជ្រាវ​ទេ រហូតដល់​សតវត្សរ៍​ទី ១៩ ។ អំឡុង​ពេលនោះ ពួក​អ្នកជំនួញ ចេញ​មកពី​អាល្លឺម៉ង់ និង​ស៊ុយអែត ឆ្លងកាត់​ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​ខាង ត្បូង និង​អង់​ហ្គោ​ឡា ។ អ្នកខ្លះ​ក៏បាន តាំង​លំនៅស្ថាន នៅ​ណា​មី​ប៊ី ដោយ​មិន បន្តដំណើរ​ទៅមុខ​ទៀតឡើយ ។​
​ ​
​ធ្លាក់​ក្រោម​អាណានិគម អាល្លឺម៉ង់​
​អាល្លឺម៉ង់ ក្រោម​ការដឹកនាំ របស់លោក​នាយករដ្ឋមន្ត្រី អូ​តូ វ៉ុ​ន ប៊ី​ស​ម៉ាក ដែល​ចាប់ផ្តើម លេចមុខ​ឡើង ជាម​ហា​អំ​ណា​សា​ជាថ្មីទៀត ក៏បាន មើលឃើញថា អង់គ្លេស អាច​នឹង​ទៅ រុករាន​ត្រួតត្រា​ទឹកដី ណា​មី​ប៊ី ជា​មិន ខាន ទើប​អាល្លឺម៉ង់ ក៏​ស្រូត​ទៅ​ដាក់ អាណានិគម លើទឹក​ដី ណា​មី​ប៊ី នៅ​ឆ្នាំ ១៨៨៤ ឱ្យបាន​មុន​អង់គ្លេស ហើយ តំបន់​នោះ ត្រូវបាន​គេ​ស្គាល់​ថា អាហ្វ្រិក និរតី អាល្លឺម៉ង់ ។ ចំណែក​តំបន់​ឈូង Walvis ត្រូវបាន​អង់គ្លេស យកទៅដាក់ បញ្ចូល​ជា ខេត្ត​ជ្រោយ​សមុទ្ទ នៃ​អាហ្វ្រិក និរតី របស់​អង់គ្លេស ។​
​ ​
​ការត្រួតត្រា​របស់​អាល្លឺម៉ង់ ទៅលើ​ប្រជាពលរដ្ឋ​ណា​មី​ប៊ី គឺជា​ការ គ្រប់គ្រង​ដោយ​ហិង្សា ។ ដោយហេតុ នេះ ចាប់ពី​ឆ្នាំ​១៩០៤ ដល់​ឆ្នាំ​១៩០៧ ជនជាតិ​ហេ​រ៉េ​រ៉ូ និង​ជនជាតិ​ណា​ម៉ា បាន នាំគ្នា​ក្រោក​ឡើង​ដោយ​ប្រដាប់អាវុធ ប្រឆាំង​ការគ្រប់គ្រង​ដ៏​ឃោរឃៅ​របស់ អាល្លឺម៉ង់ ។ អាល្លឺម៉ង់ បាន​ឆ្លើយតប យ៉ាង​ឃោរឃៅ ដោយបាន​កាប់សម្លាប់ លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​ត្រូវបាន​កត់ ត្រា​ថា ជា​អំពើ​ប្រល័យពូជសាសន៍​ដំបូង បំផុត ប្រចាំ​សតវត្សរ៍​ទី​២០ ដែល​ត្រូវ បានធ្វើ​ឡើង​ដោយ​ការបញ្ជា​របស់ រដ្ឋាភិបាល ហើយ​ប្រការនេះ ធ្វើឱ្យ​ស្ទើរ​ផុត​ពូជ ជនជាតិដើម ។
​ ​
​ជនជាតិ​ហេ​រ៉េ​រ៉ូ ត្រូវបាន អាល្លឺម៉ង់ សម្លាប់​ជា​ប្រព័ន្ធ អស់​ប្រមាណ ជា​១០.០០០​នាក់ ឬ​ប្រមាណ​ជា​ពាក់កណ្តាល នៃ​ប្រជាពលរដ្ឋ ចំណែក ជនជាតិ​ណា​ម៉ា ត្រូវបាន​សម្លាប់​អស់ ប្រមាណ​ជា​៦៥.០០០​នាក់ ឬ​ប្រមាណ ជា​៨០​ភាគរយ នៃ​ជនជាតិ​នេះ ។ អ្នក​ដែល​នៅ​សេស សល់​ជីវិត ដែល​ទីបំផុត ត្រូវបាន​ដោះលែង​ពី​ការ​ឃុំឃាំង​នោះ គឺជា​អ្នក​ដែល​ត្រូវ​ដកហូត ទ្រព្យសម្បត្តិ និរទេស បង្ខំ​ឱ្យធ្វើ​ពលកម្ម ជា​អ្នក​រង ការជិះជាន់​រង​ការរើសអើង​ពូជ សាសន៍ ។ ទង្វើ​ដែល​អាល្លឺម៉ង់ ធ្វើ​នៅ ទឹកដី​ណា​មី​ប៊ី បាន​ក្លាយជា​គំរូ​ដែល ណា​ស៊ី អាល្លឺម៉ង់ របស់​អា​ដុល​ហ្វ ហ៊ី​ទ្លែ​រ៍ កាប់សម្លាប់​ប្រល័យពូជសាសន៍ នា​អំឡុង​សង្គ្រាមលោកលើកទី​២ ។ អនុស្សាវរីយ៍​ដ៏​ឈឺចាប់​នេះ បាន​ដិតដាម ក្នុងការ​ចងចាំ​របស់​ជនជាតិ​នានា ដែល រស់នៅ​លើទឹក​ដី​ណា​មី​ប៊ី ។ រដ្ឋាភិបាល អាល្លឺម៉ង់ បាន​សុំទោស​ជា​ផ្លូវការ​ទៅ ជនជាតិ​ណា​មី​ប៊ី នៅ​ឆ្នាំ​២០០៤ ។​
​ ​
​ធ្លាក់ចូល​ក្នុង​ដៃ​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​
​អាល្លឺម៉ង់ និង​បក្សពួក បាន ចាញ់​សង្គ្រាមលោកលើកទី​១ (២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨) ទឹកដី​អាណានិគម នៅ​ណា​មី​ប៊ី ត្រូវបាន កាន់កាប់​ដោយ​អាហ្វ្រិក​ខាងត្បូង នៅ​ឆ្នាំ ១៩១៥ ។ ចាប់ពីពេលនោះ​ទៅ ទឹកដី អាណា​មី​ប៊ី បាន​ស្ថិតក្រោម​ការកាន់កាប់ របស់​អង់គ្លេស ក្នុងឋានៈ​ជា​អាណត្តិ របស់​សម្ព័ន្ធ នៃ​ប្រជាជាតិ (​ជា​ស្ថាប័ន ប្រហាក់ប្រហែល​អង្គការ​សហ ប្រជាជាតិ បច្ចុប្បន្ន ប៉ុន្តែ​បាន​រលាយ ជំនួស​ដោយ​អង្គការសហប្រជាជាតិ​) ។
​ ​
​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង តែងតែមាន​បំណង​ចង់​រំលាយ​ដែនដី អាហ្វ្រិក និរតី មួយ​នេះ (​ណា​មី​ប៊ី​) ឱ្យ ទៅជា​ទឹកដី​របស់ខ្លួន (​អាហ្វ្រិក​ខាងត្បូង​) ប៉ុន្តែ​មិនដែល​បានធ្វើ​តាម​បំណង ឡើយ​។ ទោះយ៉ាងណា រដ្ឋាភិបាល​អាហ្វ្រិក ខាងត្បូង​បាន​គ្រប់គ្រង​ដែនដី​អាហ្វ្រិក និរតី នេះ ក្នុងឋានៈ de facto ខេត្ត​ទី​៥ របស់ខ្លួន ។
​ ​
​ជនជាតិ​ស្បែក ស ភាគតិច នៅ លើទឹក​ដី​នេះ បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់គេ​នៅក្នុង សភា អាហ្វ្រិក ខាងត្បូង ។ ពួកគេ​ក៏បាន​បោះឆ្នោត ជ្រើសតាំង​រដ្ឋបាល​មូលដ្ឋាន​ដែរ ដែល ហៅថា សភា​នីតិបញ្ញត្តិ SWA ។ រដ្ឋា ភិ​បាល​អាហ្វ្រិក​ខាងត្បូង បានតែងតាំង រដ្ឋបាល SWA ថា ជា​អំណាច​នីតិ ប្រតិបត្តិ ។​
​ ​
​សម្ព័ន្ធ​ប្រជាជាតិ បាន​រលត់ ផុត​ទៅ ហើយ​ជំនួស​ដោយ​អង្គការ សហប្រជាជាតិ នៅ​ឆ្នាំ​១៩៤៦ ដែល បានសេចក្តីថា រដ្ឋាភិបាល​អាហ្វ្រិក​ខាង ត្បូង ក៏​អស់សិទ្ធិ​ដាក់​រដ្ឋបាល​លើទឹក​ដី ណា​មី​ប៊ី ទៀត​ដែរ ។ ប៉ុន្តែ​រដ្ឋាភិបាល អាហ្វ្រិក​ខាងត្បូង មិន​ព្រម​លះបង់​សិទ្ធិ នេះឡើយ ។​
​ ​
​អង្គការសហប្រជាជាតិ មានបំណង​ចង់​ដាក់ជំនួស​ដោយ​កិច្ច​ព្រម ព្រៀង​គ្រប់គ្រង​របស់​អង្គការ សហប្រជាជាតិ ដោយ​ទាមទារ​ឱ្យមាន​ការ ត្រួតត្រា​យ៉ាង​ជិត​ដិតដោយ​អន្តរជាតិ ទៅលើ​ទឹកដី​នេះ ហើយ​ត្រូវ​កំណត់ ក្នុង​ពេលវេលា​ជាក់លាក់​ក្នុងការ​ផ្តល់ ឯករាជភាព​ទៅឱ្យ​ណា​មី​ប៊ី ។
​ ​
​ឆ្នាំ​១៨៤៨ គណបក្ស​ជាតិ (National Party) បាន​ឡើងកាន់​អំណាច​នៅ​អាហ្វ្រិក​ខាងត្បូង បក្ស​នេះ​បាន​បង្កើត ប្រព័ន្ធ ”​បែងចែក​” រវាង​ជន​ស្បែក ស (​ដែលជា​ជន​ភាគ​តិ​ថា ជា​អ្នក​ខ្ពង់ខ្ពស់​) និង​គាបសង្កត់​ជន​ស្បែក​ខ្មៅ (​ដែលជា ជន​ភាគច្រើន​ថា ជា​ជន​ថោកទាប​) ទាំង​នៅ​តំបន់​អាហ្វ្រិក ខាងត្បូង និង​នៅ​តំបន់ ណា​មី​ប៊ី ។​
​ ​
​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ពួក ជនជាតិ​ហេ​រ៉េ​រ៉ូ​បានដាក់​ញត្តិ មួយ ចំនួន​ទៅ​អង្គការសហប្រជាជាតិ ដើម្បី ទាមទារ​រក​ឯករាជ​ភាព​ដល់​ណា​មី​ប៊ី ។ ប៉ុន្តែ​មិនបាន​ជោគជ័យ​ឡើយ ។
​ ​
​លុះដល់​អំឡុង​ទសវត្សរ៍ ១៩៦០ ខណៈដែល​មហាអំណាច​នៅ អឺរ៉ុប ដូចជា បារាំង និង​អង់គ្លេស បាន ផ្តល់​ឯករាជភាព​ដល់​ប្រទេស​ក្រោម អាណានិគម​របស់ខ្លួន​នៅ​ទ្វីបអាហ្វ្រិក នោះ សម្ពាធ​ជាច្រើន ក៏បាន​ធ្លាក់​ទៅលើ រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ឱ្យ​ផ្តល់​ឯករាជភាព​ទៅឱ្យ​ណា មី​ប៊ី ដែរ ។​
​ ​
​ឆ្នាំ​១៩៦៦ មាន​បណ្តឹង​ពី អេ​ត្យូ​ពី និង​លី​ប៊េ​រី ប្រឆាំងនឹង​វត្តមាន របស់​អាហ្វ្រិក​ខាងត្បូង នៅលើ​ទឹកដី ណា​មី​ប៊ី ។ ប៉ុន្តែ​ត្រូវបាន​តុលាការ យុត្តិធម៌​អន្តរជាតិ (ICJ) ទាត់ចោល ។ បន្ទាប់មក សភា អង្គការសហប្រជាជាតិ បាន​ដកហូត​អាណត្តិ​របស់​អាហ្វ្រិក​ខាង ត្បូង​ចេញពី​ទឹកដី​ណា មី​ប៊ី ។​
​ ​
​ឆ្នាំ​១៩៦៦ អង្គការ​ប្រជាជន អាហ្វ្រិក និរតី (SWAPO) និង​កងទ័ព សេរីភាព​ប្រជាជន​ណា​មី​ប៊ី ដែលជា ក្រុម​ឧទ្ទាម បានចាប់ផ្តើម​ចលនា​តស៊ូ ប្រដាប់អាវុធ ដើម្បី​ទាមទារ​ឯករាជភាព របស់​ណា​មី​ប៊ី ។ ប៉ុន្តែ​អាហ្វ្រិក​ខាងត្បូង នៅតែ​បន្តកាន់កាប់​សិទ្ធិ de facto នៅលើ ទឹកដី​ណា​មី​ប៊ី ខណៈ​អង្គការ​ប្រជាជន អាហ្វ្រិក​និរតី ពង្រីក​ឧទ្ទាម​កម្ម​របស់ខ្លួន​ក្នុង​គោលបំណង បញ្ចប់​ការកាន់កាប់ របស់​អាហ្វ្រិក​ខាងត្បូង ។​
​ ​
•​ឆ្នាំ​១៩៧១ តុលាការ​យុត្តិធម៌ អន្តរជាតិ បានចេញ​សេចក្តីប្រកាស ទស្សនៈ​មួយ​ថា​រដ្ឋបាល​របស់ អាហ្វ្រិក ខាងត្បូង ដែល​បាន​បន្ត​លើទឹក​ដី​ណា​មី​ប៊ី គឺជា​រឿង​ខុសច្បាប់ ។​
​ ​
•​ឆ្នាំ​១៩៨៨ អង្គការ​សហ ប្រជាជាតិ បានដាក់​ចេញ​នូវ​ផែនការ​ដើម្បី​ស្ថាបនា​សន្តិភាព​សម្រាប់ តំបន់ ទាំងមូល ទើប​អាហ្វ្រិក​ខាងត្បូង​ព្រម ផ្តល់​ឯករាជភាព​ទៅឱ្យ​ណា​មី​ប៊ី ។ ណា​មី​ប៊ី បានប្រកាស​ឯករាជភាព​របស់ ខ្លួន​ជា​ផ្លូវការ នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ ១៩៩០ ។​
​ ​
​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ណា​មី​ប៊ី ប្រារឰ​ទិវា​ឯករាជ្យ​ជាតិ​របស់ ពួកគេ​ដើម្បី​រំលឹក​ដល់ ថ្ងៃ​នោះឯង ៕

ក្បួន​ដង្ហែ​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ណា​មី​ប៊ី
​ទីក្រុង វីន​ដុក នៃ​សាធារណរដ្ឋ ណា​មី​ប៊ី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ