ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ដំរី​ឈ្មោល​មួយ​ក្បាល បាន​ធ្លាក់​ចូលក្នុង​រណ្តៅ​ក្បែរ​ចម្ការ​ក្រូច ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្នុងស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។​ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​នៅ​យប់កើតហេតុ​ប្រជាពលរដ្ឋ​បានឃើញ​ហ្វូង​ដំរី​ចូលមក​ចំណុចកើតហេតុ​។​លុះ​ព្រឹក​ឡើង​ក៏​ប្រទះឃើញ​សត្វ​ដំរី​មួយ​ក្បាល​ជាប់​ក្នុង​រណ្តៅ​ផុ​ក​តែម្តង​។​

​សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​បរិស្ថាន​កំពុងតែ​ជីក​ផ្លូវ​និង​យក​រថយន្ត​បាញ់​ទឹក​ជួយសង្គ្រោះ​សត្វ​ដំរី​និះ​ហើយ​។​គិត​ត្រឹម​ម៉ោង​១១​និង​២០​នាទី​ថ្ងៃទី​១០​កុម្ភៈ​សត្វ​ដំរី​រងគ្រោះ​ពុំទាន់​ឡើង​រួច​ពីរ​ណ្តៅ​ផុ​ក​នៅឡើយ​។​ប៉ុន្តែ​ព័ត៌មាន​ចុងក្រោយ​នៅ​ម៉ោង​បន្ទាប់​ថ្ងៃ​ដដែល​ការជួយ​សង្គ្រោះ​ដំរី​ដោយ​ចាក់ទឹក​ចូល​រណ្តៅ​នោះ​ពី​ក្រុមការងារ​ជំនាញ​គឺ​ទទួលបាន​ជោគជ័យ​ដំរី​បាន​រត់​ចូល​ព្រៃ​ដោយ​សុវត្ថិភាព​៕S/​