យ៉ែម សំ​អូន រំលេច​ខ្លួន​ជាថ្មី ក្នុង​រឿង​ភាគ​បុរាណ “​កន្ទោងខៀវ​”

1586
ចែករម្លែក

(​ភ្នំពេញ​)៖​ក្រោយពី​គ្រង​តំណែង ជា​តារា​សម្តែង​ប្រុស ដែលមាន​សមត្ថភាព​ខ្ពស់​បន្ទាប់ពី​អាជីព ជា​តារាចម្រៀង លោក យ៉ែម សំ​អូន ដែល​កំពុង​ដណ្តើមបាន ឈរ​នៅលើ​តារាង លំដាប់​លេខ​រៀង​ទី​១ ផ្នែក​សម្តែង ខណៈដែល​តារា​សម្តែង​រូបនេះ កំពុងតែ​ដំណើរ​ការថត​ភាពយន្ត​ភាគ សម្រាប់​ដាក់​បញ្ចាំង ក្នុង​ស្ថានីយ៍ទូរទស្សន៍ ថោ​ន ដែល​គ្រោង​នឹងដាក់​បញ្ចាំង ពេលដែល​ទូរទស្សន៍​មួយ​នេះ ដំណើរការ​ផ្សាយ​នា​ខែ កញ្ញា ២០១៧ ខាងមុខ​។​

​ស្រប​ពេលដែល យ៉ែម សំ​អូន កំពុង​តែមាន​យីអ៊ុន​ច្រើន​នឹង​មុខ​ជំនួញ ស្រាប់តែ​អាជីព​សិល្បៈ រឹតតែ​កើនឡើង​ទ្វេរ​មួយកម្រិត​ទៀត នេះ​សបញ្ជាក់​ឲ្យ​ដឹងថា តារា​រូបនេះ កំពុងតែ​ច្បាម​ភាពល្បីល្បាញ របស់ខ្លួន ឲ្យ​អណ្តែត​លើ​វិថី​សិល្បៈ ជាច្រើន​ទសវត្សរ៍​។ បើ​គិត​មកដល់ពេលនេះ មាន​អាយុកាល​ជិត ២០ ឆ្នាំ​ហើយ ដែល​បុរស​ពោះម៉ាយ​កូន​មួយ យ៉ែម សំ​អូន មាន​ភាព​ល្បី​មិន​ស្រកស្រុត ថ្វីត្បិតតែ​កន្លងមក យ៉ែម សំ​អូន បាន​ជួប​ជាមួយនឹង​ព្យុះភ្លៀង​មួយ​មេ​ធំក្តី​។

​ដោយឡែក ថ្មីៗ​នេះ​ក្រៅពី​សម្តែង​រឿង​ដុំ​ដាក់​បញ្ចាំង​តាម​រោងកុន បាន​ជោគជ័យ យ៉ែម សំ​អូន កំពុងតែ​ចាប់ផ្តើម​ថត​រឿង​ភាគ​បុរាណ សម្រាប់​ដាក់​ទូរទស្សន៍ ថោ​ន ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង នា​អំឡុង ខែកញ្ញា ២០១៧ ខាងមុខ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង ពី​តារា​សម្តែង សំឡេង​ផ្អែម យ៉ែម សំ​អូន ដែល​បាន​ឆ្លើយឆ្លង ជា​មូ​យ​នឹង​អ្នកសារព័ត៌មាន រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ពុធ ទី​៥ កក្កដា ២០១៧​នេះ​។

​លោក​បាន​បន្ត​ឲ្យ​ដឹងថា រឿង​កន្ទោងខៀវ ជា​រឿង បុរាណ ដែល​លោក​សម្តែង ជា​បុរស​សង្ហារ​ក្នុងភូមិ មាន​ច​រិ​ក​រួសរាយ និង​មាន​មន្ត​ស្នេហ៍ ដែល​ធ្វើ​ឲ្យ​នារីៗ ពេញចិត្ត ព្រមទាំង​ចាស់ទុំ ក្នុងភូមិ​ផងដែរ​៕ ​ដោយ​៖​បញ្ញា​សាស្ត្រ​
​ ​

​តារា​សម្តែង យ៉ែម សំ​អូន និង តួ​ស្រី កញ្ញា ឌី សូ​នី​តា ក្នុង​រឿង​ភាគ​បុរាណ “​កន្ទោងខៀវ​”​

ទីតាំងផ្សាយពាណិជ្ជកម្ម