ឬទ្ធិស័ក្គ/កំពង់ឆ្នាំង៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិៈម៉ូតូក្នុងល្បឿនលឿនទៅបុកនឹងគល់ដើមអាកាស្យានៅចំណុចផ្លូវកោងមួយកន្លែង។ហេតុការណ៍នេះបានកើតឡើងនៅចំណុចខ្លោងទ្វារវត្តស្រែរបងស្ថិតក្នុងភូមិស្រែតាជ័យឃុំអភិវឌ្ឍន៍ស្រុកទឹកផុសកាលពីល្ងាចថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះវ៉នវឿនអាយុ២៣ឆ្នាំរស់នៅភូមិស្រែតាជៃឃុំអភិវឌ្ឍន៍ស្រុកទឹកផុស។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GX.9904។ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលបានទៅពិនិត្យវាស់វែងនិងធ្វើកោសល្យវច្ច័យបានដឹងថាៈជនរងគ្រោះពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរពិតមែន៕S/

