ប៉ូលិសឃាត់ខ្លួនមនុស្ស៧០នាក់នៅ ក្នុងមណ្ឌលកម្សាន្តក្លិបផ្លាយ

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ ប៉ូលិសបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅមណ្ឌលកម្សាន្តក្លិបផ្លាយ ឃាត់ខ្លួនមនុស្សចំនួន ៧០នាក់ រកឃើញគ្រឿងញៀនគ្រប់ប្រភេទមួយចំនួនដូចជាៈ ថ្នាំក្រវីជាង១០០កញ្ចប់តូចនឹងគ្រាប់ចំនួន ៥កញ្ចប់ រួមនិងឧបករណ៍ប្រើប្រាស់មួយចំនួន ម៉ូតូ៣៧គ្រឿង រថយន្ត៧គ្រឿង។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅម៉ោងជាង១រំលងអាធាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅមណ្ឌលកម្សាន្តផ្លាយ ផ្លូវកែវចិន្តាភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះមានដូចជា ការិយាល័យព្រហ្មណ្ឌកម្រិតស្រាល កម្លាំងអន្តរាគមន៍ នឹងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ថា ប្រតិបត្តិការបង្ក្រាបមណ្ឌលកម្សាន្តក្លិបផ្លាយ ឃាត់ខ្លួនមនុស្សចំនួន ៧០នាក់ និងរកឃើញគ្រឿងញៀនមួយចំនួន។ ដោយលោកបានបញ្ជាក់ថា ក្នុងចំណោមមនុស្សចំនួន ៧០នាក់ មានអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកមិនប្រើប្រាស់។ ចំពោះអ្នកមិនប្រើប្រាស់ គឺអប់រំ ណែនាំ ឲ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកអ្នកប្រើប្រាស់គឺឲ្យពួកគាត់ស្ម័គ្រចិត្តទៅទទួលការព្យាបាល ឬបន្សាប។

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ចំពោះអ្នកចែកចាយគ្រឿងញៀននៅក្នុងមណ្ឌលកម្សាន្តក្លិបផ្លាយ គឺអនុវត្តទៅតាមច្បាប់ ដោយមិនលើកលែងឡើយ។

យោងតាមរបាយការណ៍បានបង្ហាញថា ជនសង្ស័យចំនួនពីរនាក់ ដែលចែកចាយគ្រឿងញៀន គឺទី១. ឈ្មោះ ឃាង ដារ៉ា ភេទ ប្រុស អាយុ ២២ឆ្នាំ នៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល និងទី២. រ័ត្ន ធានី ភេទ ស្រី អាយុ ៣៧ឆ្នាំ ជាមេការមណ្ឌលកម្សាន្តក្លិបផ្លាយ។ វត្ថុតាងរកឃើញមានដូចជាៈ ក្រាមពណ៌ស (ខេតាមីន) ចំនួន ១០១កញ្ចាប់ ថ្នាំគ្រាប់ពណ៌ស្លែ ចំនួន ៤៤គ្រាប់ ថ្នាំគ្រាប់ពណ៌ត្រួយចេក ចំនួន ១៦គ្រាប់ ជញ្ជីងថ្លឹងចំនួនមួយ ម៉្សៅពណ៌សថ្លា ចំនួន ៣៥ រួមទាំងវត្ថុតាងមួយថំនួនទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...