Home ព័ត៌មានអន្តរជាតិ ការផ្ទុះ​កូរ៉...

ការផ្ទុះ​កូរ៉ូណា​វីរុស ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​វៀតណាម​

ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ បាន​ព្រមាន​ថា ប្រទេស​វៀតណាម​អាច​ខាតបង់​រហូតដល់​ទៅ ៦០០​លាន​ដុល្លារ​នៃ​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​​នៅក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ ២០២០ ដោយសារតែ​ការផ្ទុះ​កូរ៉ូណា​វីរុស​នេះ​។​

​នៅក្នុង​ការព្យាករណ៍​និង​ការវាយតម្លៃ​មួយ​នៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​ប្រចាំ​ឆ្នាំ​នេះ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​បាន​និយាយថា​ខ្លួន​រំពឹងថា​​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ត្រីមាស​ទី​១ អាច​ធ្លាក់ចុះ​ពី ៥​ទៅ​៨ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ការប៉ាន់ស្មាន​បែបនេះ​ពាក់ព័ន្ធ​នឹង​ការឆ្លង​រាលដាល​នៃ​វីរុស ដែល​ថា​វា​នឹង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ក្នុង​រយៈពេល​តិចជាង​៣​ខែ​ចាប់តាំងពី​វា​បាន​​ចាប់ផ្តើម​ផ្ទុះឡើង​កាលពី​ចុង​ខែ​មករា​។​

​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​ថ្មី 2019-nCov ដែល​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន បាន​កើនឡើង​ដល់​៩០៨​នាក់ ដោយ មាន​មនុស្ស​ជាង​៤០.១៧១​នាក់​បាន​ឆ្លង​វីរុស​នេះ ដោយ​ភាគច្រើន​នៅ​ប្រទេស​ចិន​ដីគោក​។

​វីរុស​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ដល់​២៥ ប្រទេស ដោយ​រួមទាំង​ប្រទេស​វៀតណាម​ដែល​បាន​អះអាង​ថា​មាន​អ្នក​ឆ្លង​វីរុស​នេះ​១៤​នាក់​៕ដោយ៖សុខា/sn

​​រថយន្ត​ដឹក​ទំនិញ​រង់ចាំំ​ការត្រួតពិនិត្យ​នៅ​ព្រំដែន​របស់​វៀតណាម​ជាមួយ​ចិន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...