​ក្រសួង​បាន​បើក​វេទិការ​លើក​ទី​១​អំពី​កេសរ​កូ​ល សហការ​ជាមួយ​សារមន្ទីរ​សុខ​អាន​គូ​លេន​

​ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន​នា​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បានរៀបចំ​វេទិកា​កេសរ​កូ​ល​លើក​ទី​១​នៅ កម្ពុជា នៅក្នុង​ទីស្តីការ​ក្រសួងបរិស្ថាន​។
​កេសរ​កូ​ល​ឬ​ដែល​គេ​ស្គាល់​ថា​អ័​រ​គី​ដេ​គឺជា​អំបូរ​ដ៏​ធំ​នៃ​រុក្ខជាតិ​មាន​ច្រើន​រហូតដល់​ជាង​២​ម៉ឺន​៥​ពាន់​ប្រភេទ​និង​ជា​ផ្កា​ដែល​តែង​ទាក់ទាញ​ទេសចរណ៍​កម្សាន្ត​។​នៅ​ប្រទេស​កម្ពុជា​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ធនធានធម្មជាតិ បាន​កត់ត្រា​ថា​មាន​ប្រភេទ កេសរ​កូ​ល យ៉ាងហោច​ចំនួន​ប្រមាណ​៣០០​ប្រ ភេទ​ផងដែរ​។

​យោងតាម​សេចក្តីប្រកាស ព័ត៌មាន​របស់​ក្រុម​ប្រឹ ក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព វេទិកា​កេសរ​កូ​ល លើក​ទី​១​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១០​កុម្ភៈ​ដែល​នឹងមាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចិ​រ​ភាព​-​ក្រសួងបរិស្ថាន​និង​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ទីក្រុង​ប៉ារីស​។​

​វេទិកា​កេសរ​កូ​ល​ដែល​នឹង​រៀបចំ​លើក​ទី​១​នេះ​ត្រូវគេ​បញ្ជាក់ថា​គឺ​ក្នុង​គោលបំណង​ធំ​សំខាន់​៣​រួមមាន​ទី​១៖​បំផុសគំនិត​សាធារណជន​ឲ្យ​ស្រឡាញ់​និង​អភិរក្ស​កេសរ​កូ​ល​,​ទី​២៖​ពង្រឹង​ភាពជា​ដៃគូ​និង​ផ្សារភ្ជាប់​បណ្តាញ​អ្នកសិក្សា​ស្រាវជ្រាវ​កេសរ​កូ​ល​នៅ​កម្ពុជា​,៣៖​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​តាមរយៈ​ទេសចរណ៍​ជាតិ និង​កម្មវិធី​នានា​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​វេទិកា​កេសរ​កូ​ល​លើក​ទី​១​នឹងត្រូវ​រៀបចំឡើង​ក្រោម​អធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ស្ថានទូត​អង្គការ​ដៃគូ​វិស័យ​ឯកជន​អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​សិស្ស​និស្សិត​និង​អ្នកពាក់ព័ន្ធ​ប្រមាណ​៥០០​នាក់​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...