ស្ថានទូតកាតាកាលពីថ្ងៃអាទិត្យទីថ្ងៃទី ៩ កុម្ភៈបានណែនាំដល់ពលរដ្ឋកាតាទាំងអស់ឱ្យចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅកាន់ប្រទេសសិង្ហបុរីដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។ ការណែនាំនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសគុយវ៉ែតបានចេញសេចក្តីព្រមានស្រដៀងគ្នានេះដែរ។

ពលរដ្ឋនៃប្រទេសទាំងពីរត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នចាំបាច់និងអនុវត្តតាមការណែនាំដែលចេញដោយអាជ្ញាធរសិង្ហបុរីតាមរយៈវេបសាយរបស់ក្រសួងសុខាភិបាល។

អង់គ្លេសបានដាក់បញ្ចូលសិង្ហបុរីនៅក្នុងបញ្ជីប្រទេស ដែលអ្នកដំណើរទើបវិលត្រឡប់មកវិញជាមួយរោគសញ្ញាសង្ស័យ គឺត្រូវដាក់នៅដាច់ដោយឡែកពីគេ ខណៈគុយវ៉ែតបានស្នើសុំឱ្យពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅសិង្ហបុរី។

វីរុសកូរ៉ូណាបានរីករាលដាលយ៉ាងទូលំទូលាយនៅក្នុងប្រទេសសិង្ហបុរី ដោយមានមនុស្សជាងពាក់កណ្តាលនៃអ្នកឆ្លង៤៣ នាក់ គឺជាពលរដ្ឋសិង្ហបុរី។ អ្នកជំងឺ ៦ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕ ដោយ៖ កញ្ញាដាលីស

គុយវ៉ែតនិងកាតាប្រាប់ពលរដ្ឋកុំឱ្យទៅសិង្ហបុរីបើមិនចាំបាច់