ជនជាតិចិន ដែលទើបជាសះស្បើយ​​ពីជំងឺកូរ៉ូណាថ្មី បានចេញពីមន្ទីរ​ពេទ្យ​ហើយនិងចាកចេញពីកម្ពុជា ​នៅថ្ងៃ១១កុម្ភៈ

ដោយៈសុផល/ព្រះសីហនុ ៖ ក្រសួងសុខាភិបាល បានឱ្យដឹងកាលពីថ្ងៃទី១០ ខែកុម្ភៈ ថាអ្នកជំងឺជនជាតិចិននៅខេត្តព្រះសីហនុ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយបន្ទាប់ពីលទ្ធផលតេស្តអវិជ្ជមានវីរុសកូរ៉ូណាថ្មី(2019-nCov)លើកទី៣។ចំណែកក្រុមគ្រួសារចិនរូបនេះចំនួ៣នាក់ទៀត ក៏ត្រូវបានរួចផុតពីពីការសង្កេតសុខភាពហើយអាចជួបជុំគ្នាជាធម្មតាបាន។

បើតាមប្រភពពីអាជ្ញាធរកម្ពុជា បានឱ្យដឹងថាជនជាតិចិន ដែលទើបជាសះស្បើយពីជំងឺកូរ៉ូណាថ្មី នឹងចាកចេញពីកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំខេត្តព្រះសីហនុ, តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងស្ថានទូតចិននៅកម្ពុជា បានអញ្ជើញចុះពិនិត្យផ្ទាល់ពីស្ថានភាពបុរសជនជាតិចិន នៅខេត្តព្រះសីហនុ មុនអនុញ្ញាតឲ្យគាត់ចាកចេញពីមន្ទីរពេទ្យ។

បុរសជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលបានមើលថែ និងព្យាបាលគាត់ យ៉ាងយកចិត្ដទុកដាក់ រហូតជាសះស្បើយទាំងស្រុង និងបានចាកចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ។

គួរម្លឹកថា លោកចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហានជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។បន្ទាប់ពីមកដល់ រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា វត្តមានជំងឺកូរ៉ូណានៅកម្ពុជាបានបញ្ចប់ បន្ទាប់ពីជនជាតិចិនដែលមានកូរ៉ូណាវីរុសបានជាសះស្បើយពីជំងឺផ្លូវដង្ហើមថ្មី។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ក៏បានបញ្ជាក់ដែរថា គិតរហូតមកដល់រសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីបន្ថែមទៀតទេ។
លោកបានបញ្ជាក់ថា៖ក្រុមឆ្លើយយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លើយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយ:ម៉ាស៊ីនស្ទង់កំដៅនិងពិនិត្យសុខភាព ។ យើងមានមន្ទីរពិសោធន៏វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដំណើរការទាំងថ្ងៃទាំងយប់ធ្វើតេស្តវត្ថុវិភាគដែលបានផ្ញើវត្ថុវិភាគមកពីទូទាំងប្រទេស និងយើងត្រៀមមន្ទីរពិសោធន៏ពីរទៀតក្នុងក្រសួងសុខាភិបាលដើម្បីជំនួយកក្នុងការធ្វើតេស្តបន្ថែមទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...