ចាប់ផ្ដើមពង្រីកកំណាត់មហាវិថីសហ​ព័ន្ធរុស្ស៊ី និងកែសម្រួលសួនច្បារក្តាន់ពីរ ទៅជារង្វង់មូលក្តាន់២

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្ដើមស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើមផ្លូវខាងជើងដោយដាក់លូទំហំ ១ម៉ែត្រ ជាមួយនិងការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះតែរក្សារូបសំណាកក្តាន់២ឱ្យនៅដដែលដោយសារតែស្ថានភាពចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចប្រសព្វ ក្តាន់២រហូតដល់ស្តុបបេកាសេ មានការកកស្ទះចរាចរណ៍ខ្លាំងនិងដើម្បីធានានូវលំហូរចរាចរណ៍នៅតំបន់នេះឱ្យបានប្រសើរឡើង ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញស្ដីពីការពង្វាងចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាងមហាវិថីស៊ីធីសេនធ័រ(ផ្លូវ R6 )និងមហាវិថីសាធារណរដ្ឋឆេកក្នុងខណ្ឌ៧មករា។

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់យានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទមេត្តាជ្រាបថា កន្លងមកនេះ ស្ថានភាពចរាចរណ៍នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីចំណុចប្រសព្វ ក្តាន់២ រហូតដល់ស្តុបបេកាសេ មានការកកស្ទះចរាចរណ៍ខ្លាំងដោយសារកំណើនយានយន្តដ៏គំហុកស្របតាមការរីក ចម្រើនរបស់ប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញ។ ដោយពិនិត្យឃើញអំពីបញ្ហានេះនិងដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់ពីរ រវាងមហាវិថីសាធារណរដ្ឋឆេកនិងមហាវិថីសុីធីសេនធ័រ នៃទីក្រុងរណបភ្នំពេញ ស៊ីធីសេនធ័រនោះ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តការងារដូចខាងក្រោម។

១ ស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើម ផ្លូវខាងជើងចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (អតីតតំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។២ កែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វក្តាន់២រវាងមហាវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងមហាវិថីសាធារណរដ្ឋឆេក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរ មួយផ្នែកទៅជារង្វង់មូលក្តាន់២ និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះ ដោយរក្សារូបសំណាកក្តាន់២ ឱ្យនៅដដែល។

រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្ដើមអនុវត្តការដ្ឋានខាងលើចាប់ពីថ្ងៃជូនដំណឹងនេះតទៅហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋម្ចាស់យានយន្តនិងទោចក្រយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ចន្លោះពីមហាវិថីព្រះមុនីវង្សមកដល់ ផ្លូវបត់ចូលមហាវិថីស៊ីធីសេនធ័រ ត្រង់ចំណុចប្រសព្វក្តាន់២ រវាងមហាវិថីស៊ីធីសេនធ័រ(ផ្លូវ R6 )និងមហាវិថីសាធារណរដ្ឋឆេក ជ្រាបនិងចូលរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដោយឈរលើស្មារតីយោគយល់និងអធ្យាស្រ័យខ្ពស់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...