Home ព័ត៌មានជាតិ សង្គម ព្រះតេជគុណ នី...

ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ប្រកាសជួយ លោក ប៊េន រយៈពេលមួយឆ្នាំ

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នី រ៉េត គង់នៅកុដលេខ២៤ វត្តនាគវ័ន្ត ក្រោយទទួលដំណឹងស្តីពីការខ្វះខាតរបស់ លោក ប៊េន អ្នកស្រលាញ់ព្រៃ ឈើ និងជាអ្នកអភិរក្ស ដោយមិនគិតការហត់នឿយ ព្រះតេជគុណបានប្រកាស ជួយ ឧបត្ថម្ភ លោក ប៊េន និងក្រុមគ្រួសារចំនួន២០០ដុល្លារក្នុងមួយខែ រយៈពេលមួយឆ្នាំ ពេញតែម្តង។

ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បានសរសេររៀបរាប់ដោយភ្ជាប់ជាមួយវីដេអូថា៖” ថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ២០២០ ប្អូនប្រុស Tan Kimsour បានមកទទួលអំណោយពីខ្ញុំព្រះ ករុណា អាត្មាភាព ដែលបានប្រកាសចូលរួមជួយឧបត្ថម្ភជាថវិកាចំនួន ២៥០ដុល្លារ”។

ព្រះតេជគុណ មានសង្ឃដិកាបន្ថែមថា៖”ក្រៅពីជួយញោម ប៊េន ២៥០ ដុល្លារ ថ្ងៃ នេះ អាត្មាភាពសូមប្រកាសជួយឧបត្ថម្ភដល់លោក ប៊េន និងគ្រួសារមួយឆ្នាំពេញ តែម្ដងក្នុង មួយខែ២០០ ដុល្លារ គិតចាប់ពីខែ០៣ នេះទៅ។ ក្នុងនោះសរុបទាំងអស់ ២.៤០០ ដុល្លាររយៈពេល១ឆ្នាំ”។ មូលហេតុដែលព្រះតេជគុណជួយឧបត្ថម្ភ ដល់ គ្រួសារ លោក ប៊េន ដោយសារតែលោក និងក្រុមគ្រួសារតស៊ូលះបង់ប្រទេស កំណើត មករស់នៅកម្ពុជា ដើម្បីថែរក្សាសម្បត្តិធម្មជាតិក៏ដូចជាសត្វព្រៃដែល រងការបាញ់ សម្លាប់ និងកាប់បំផ្លាញ។

ការប្រកាសរបស់ព្រះព្រហ្ម នី សុវណ្ណមុន្នី រ៉េត បានធ្វើឲ្យពុទ្ធបរិស័ទទាំងជិត ឆ្ងាយកោតសរសើរ និងស្ងប់ស្ងែងយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសរបស់ព្រះតេជគុណ ដែលមានចំពោះញាតិញោមក្រីក្រលំបាកមួយចំនួននាពេលកន្លងមក៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោ​កស សុខា ដឹកនាំ​ក្រុមកា...

ដោយ​: មុនី​រ័ត្ន / បន្ទាយ...

ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​ន...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...

កម្លាំង​អាជ្ញាធរ​ចុះបង្ក្...

​ដោយ​: ចាន់តូ / ភ្នំពេញ​:...

ទោះ​ស្ថិតនៅ​ក្នុងដំណាក់កា...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ បើ...