ដោយ:ដេប៉ូ/ភ្នំពេញ ៖ សាកលវិទ្យាល័យលចំនួនបីក្នុងប្រទេសកម្ពុជាក្នុងនោះរួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC)បានចូលរួមជាមួយបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនសែលកាតដែលមានឈ្មោះថា iKnow iKnow App។

ពិធីនេះបានរៀបចំឡើងនាសណ្ឋានគារកាំបូឌីយ៉ាណាកាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០។
សម្រាប់កម្មវិធីនេះដែរគឺជាកម្មវិធីច្នៃប្រឌិតថ្មីអមដោយភាពសប្បាយៗ ហើយមានការច្របាច់បញ្ចូលនូវបច្ចេកវិទ្យាឌីជីថល ដើម្បីជួយជម្រុញ និងលើកទឹកចិត្តដល់សិស្ស និស្សិតឱ្យខិតខំបង្កើនចំណេះដឹង និងក្លាយខ្លួនជាសិស្សពូកែ។ ក្នុង កម្មវិធីជំនួយការសិក្សាបែបថ្មី iKnow iKnow App នេះក៏ មានផ្តល់ជូននូវរង្វាន់អាហារូបករណ៍ រយៈពេល១ឆ្នាំ សម្រាប់ការសិក្សានៅសាកលវិទ្យាល័យនាំមុខគេទាំងបីនៅក្នុងប្រទេសកម្ពុជា។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson ឱ្យដឹងថាការចាប់ដៃគូរទំនាក់ទំនងជាមួយសាកលវិទ្យាល័យកំពូលៗទាំងបីនេះនឹងផ្តល់ផលប្រយោជន៍ដល់និស្សិតកម្ពុជា។

លោក បានបន្តឱ្យដឹងថា៖ “កម្មវិធី iKnow iKnow App គឺជាមធ្យោបាយដ៏វិសេសបំផុតមួយសម្រាប់សែលកាត ក្នុងការជួយគាំទ្រទៅដល់សិស្សនិស្សិត ឱ្យពួកគេទទួលបានភាពសប្បាយរីករាយក្នុងការសិក្សា ហើយមានលក្ខណៈសមស្របទៅតាមជីវិតបែបឌីជីថលរបស់ពួកគេផ្ទាល់ផងដែរ”។

បើតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson បានឱ្យដឹងដែរថារាល់អ្នកប្រើប្រាស់កម្មវិធី iKnow iKnow ទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់អាហារូបករណ៍រយៈពេលមួយឆ្នាំចំនួន៥រង្វាន់ជារៀងរាល់សប្តាហ៍។ក្រៅពីនេះក្រុមហ៊ុនក៏មានផ្តល់ជូននូវរង្វាន់ប្រចាំខែម៉ូតូ Yamaha QBIX 2020 ចំនួន 1រង្វាន់ សម្រាប់រយៈពេល៦ខែផងដែរ។

គួរបញ្ជាក់ថាក្នុងពិធីនេះក៏មានការចុះអនុស្សរៈយោគយល់គ្នារវាងក្រុមហ៊ុនសែលកាត និងសាកលវិទ្យាល័យទាំងបីផងដែរ៕B/