ប៉ូលិសបាននិយាយថា អ្នកទេសចរ២នាក់បានស្លាប់និងជាង២០នាក់ររបួស នៅពេលទូកលឿន២បុកគ្នានៅកោះកម្សាន្តភូកេតរបស់ថៃ កាលពីថ្ងៃចន្ទទី១០កុម្ភៈ។
ទូកលឿនមួយដែលដឹកអ្នកទេសចរភាគច្រើនជាជនជាតិរុស្ស៊ីបានចាកចេញពីផែ និងបានបុកទូកមួយទៀតដែលមិនមានដឹកអ្នកដំណើរបណ្តាលអោយអ្នកដំណើររុស្ស៊ីវ័យក្មេង២នាក់ ជាក្មេងប្រុសអាយុ៦និង១២ឆ្នាំស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
អ្នកទេសចរ២៣នាក់ទៀតត្រូវបានជួយសង្គ្រោះ និងដេកពេទ្យដោយសារត្រូវរបួស។ប៉ូលិសបាននិយាយថា មនុស្ស៣៩នាក់នៅលើទូកបុកគ្នាទាំងពីរ ហើយអ្នកបើក៤នាក់នៅលើទូកទាំង២មិនបានរងរបួសទេ។
សូមរលឹកថា គ្រោះថ្នាក់ទូកមួយកាលពីខែកក្កដាឆ្នាំ២០១៨ បានសម្លាប់អ្នកទេសចរចិន៤៧នាក់នៅជិតកោះភូកេត។ទូកដឹកអ្នកដំណើរចិន១០១នាក់បានលិចក្នុងអាកាសធាតុអាក្រក់ក្នុងដំណើរនាំអ្នកទេសចរវិមកពីការមុជទឹកសមុទ្រមួយ៕ប្រែសម្រួល៖វាសនា
ប៉ូលិសបាននិយាយថា មនុស្ស៣៩នាក់នៅលើទូកបុកគ្នាទាំងពីរ