ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើកការដ្ឋានគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២សរុប ប្រវែង៧២,១៧គីឡូម៉ែត្រចាប់ពីរង្វង់មូលតាខ្មៅអូរចំបក់ទៅ ដល់អង្គតាសោមក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសនិងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាសរុប ៥៦.១ លានដុល្លារអាមេរិក ។
ពិធីបើកការដ្ឋានស្តារនិងសាងសង់ផ្លូវទាំងពីរខ្សែនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក(Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅរង្វង់មូលគួរស្រូវ ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២មានប្រវែងសរុប៧២.១៧គីឡូម៉ែត្រ។ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ពីអូរចំបក់ដល់អង្គតាសោមមានប្រវែង ៩.៦១គីឡូម៉ែត្រស្ថិតក្នុងភូមិសាស្ត្រ ខេត្តតាកែវ។
គម្រោងស្តារឡើងវិញផ្លូវទាំងពីរខ្សែនេះនឹងបែងចែកជា៣ផ្នែក ក្នុងនោះផ្នែកទី១ចាប់ពីរង្វង់មូលតាខ្មៅដល់ផ្លូវប្រសព្វមហាវិថីសម្តេចតេជោហ៊ុនសែន ប្រវែងជាង៤គីឡូម៉ែត្រនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ ម៉ែត្រមានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដនិងម៉ូតូចែកចេញជាបួនគន្លង(២គន្លង ទៅ២គន្លងមក) បែងចែកដោយគំនូសចែកទ្រូងផ្លូវសាងសង់ចិញ្ចើមផ្លូវសងខាងផ្លូវថ្មើរជើងសងខាងប្រព័ន្ធរំដោះទឹកបំពាក់ផ្លាកសញ្ញាចរាចរណ៍គំនូស ចរាចរណ៍បង្គោលគីឡូម៉ែត្របង្គោលសុវត្ថិភាពនិងអំពូលអគ្គិសនីបំភ្លឺផ្លូវនៅតាមទីប្រជុំជន។
ផ្នែកទី២ចាប់ពីផ្លូវប្រសព្វមហាវិថីសម្តេចតេជោហ៊ុនសែនដល់រង្វង់មូលកួរស្រូវប្រវែងជាង ៤ គីឡូម៉ែត្រនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០.៥០ម៉ែត្រ ចែកចេញជាបួនគន្លង(២គន្លងទៅ២គន្លងមក)ក្នុងនោះរួមមានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដនិងម៉ូតូបែ ងចែកដោយរបាំងថ្មពុះចែកទ្រូងផ្លូវបំពាក់ផ្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍បង្គោលគីឡូម៉ែត្របង្គោលសុវត្ថិភាពនិងអំពូលអគ្គិសនីបំភ្លឺផ្លូវនៅតាមទីប្រជុំជន។
ផ្នែកទី៣ចាប់ពីរង្វង់មូលកួរស្រូវដល់ផ្លូវបំបែកផ្លូវជាតិលេខ៣(អង្គតាសោម)ប្រវែងជាង៦៣គីឡូម៉ែត្រនឹងត្រូវពង្រីកទទឹងផ្លូវរហូតដល់១៣ម៉ែត្រចែក ចេញជាពីរគន្លង(១គន្លងទៅ១គន្លងមក) ។ រួមមានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដនិងម៉ូតូបែងចែកដោយគំនូសចែកទ្រូងផ្លូវសាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជនបំពាក់ផ្លាកសញ្ញាចរាចរ ណ៍គំនូសចរាចរណ៍បង្គោលគីឡូម៉ែត្របង្គោលសុវត្ថិភាពនិងអំពូលអគ្គិសនីបំភ្លឺផ្លូវនៅតា ម ទីប្រជុំជន ។
ផ្លូវទាំងពីរខ្សែនេះនឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ៥៦.១លានដុល្លារអាមេរិកជាហិរញ្ញប្បទានពី រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីននិងយុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករ។
ផ្លូវនេះទទួលបានសិទ្ធិសាងសង់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd និងត្រួតពិនិត្យបច្ចេក ទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Consultants Co., Ltd, Dong Il Engineering Consultants Co., Ltd, និង Seoyoung Engineering Co., Ltd Joint Venture ដោយប្រើរយៈពេលសាងសង់ចំនួន ៣០ខែ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ រហូតដល់ខែមេសា ឆ្នាំ២០២២។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងថាក្រោយពេលស្តារឡើងវិញផ្លូវជាតិខាងលើនេះនឹងជួយ លើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរនិងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជាសំដៅសម្រួលដល់ការដឹកជញ្ជូនផលិត ផលដំណាំកសិផលនិងកសិឧស្សា ហកម្មរបស់ក្រុមហ៊ុនវិនិយោគនិងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិជាពិសេសតាមរយៈ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម(ភ្នំដិន-ទិញបៀន) ប្រកបដោយភាពងាយស្រួលឆាប់រហ័សនិងចំណាយតិច។ដោយឡែកទំហំចរាចរណ៍ធ្វើ ដំណើរតាមរយៈផ្លូវជាតិលេខ៣និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកែបខេត្តកំពតនិងខេត្តព្រះសីហនុនឹងបានធូរស្រាលមួយកម្រិតថែមទៀតប្រសិនបើប្រជាពលរដ្ឋជ្រើសរើសយកការធ្វើដំ ណើរ ទៅកាន់ខេត្តទាំងនេះ តាមរយៈផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២៕