ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មីលោក សម្បត្តិ ដេវីត ត្រូវបាននារី ម្នាក់ នៅក្នុងហ្វេសប៊ុក ឈ្មោះ Ah Rath Love សរសេរបរិហារកេរ្តិ៍ ទម្លាយរឿងអាស្រូវ ថា តារាចម្រៀងរូបនេះ បោកប្រាស់លុយរបស់ប្តីនាងជិត២ម៉ឺនដុល្លារយកមកបើកហាង សម្លៀកបំពាក់ នៅម្តុំផ្សារស្ទឹងមានជ័យ។
នារីដែលមានហ្វេសប៊ុកឈ្មោះ Ah Rath Loveបានបង្ហោះសារនៅលើហ្វេសប៊ុកថា ៖”ខ្ញុំទ្រាំលែងបានហើយ មើលមុខឲ្យហើយបងប្អូនហាងដែលបានមកពីការ ជញ្ជក់ ញើសឈាម ប្ដីប្រពន្ធខ្ញុំ។ បោកប្ដីខ្ញុំឡើងអស់ពីខ្លួន ហ្នឹងហើយមិត្តល្អដែលប្ដីខ្ញុំគាត់ជឿ ទុកចិត្តស្មើនឹងបងបង្កើត។ ទឹកប្រាក់ដែលប្ដីខ្ញុំវេពីកូរ៉េទៅ ៦២២០ ដុល្លារ និង ១០២០០ ដុល្លារទៀត។ សរុបទាំងអស់១៦៤២០ ដុល្លារ ហើយមកនិយាយថាកម្លាំងញើសឈាម របស់អ្នកឯងមុខអ្នក ឯងវាក្រាស់អស់និយាយហ្មង”។
ទាក់ទងការលើកឡើងរបស់នារីឈ្មោះ Ah Rath Love នេះដែរលោក សម្បត្តិ ដេវីត បានឲ្យដឹងថា មិនមែនជាការពិតឡើយ គ្រប់យ៉ាង លោកនឹងបកស្រាយ ឲ្យពុក ម៉ែបង ប្អូនបានដឹងក្នុងពេលឆាប់ៗនេះថាការពិតវាយ៉ាងណានោះ។ លោក ថា៖” ខ្ញុំមិន សុខចិត្តទេព្រោះគាត់បង្ហោះនេះធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះខ្ញុំខ្លាំងណាស់ តែពេលនេះខ្ញុំ សុំមិននិយាយអ្វីច្រើនទេ តែតិចទៀតខ្ញុំនឹងបកស្រាយឲ្យពុកម៉ែបងប្អូនបានដឹង ដើម្បីយកភាពស្អាតស្អំរបស់ខ្ញុំមកវិញ”៕