ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជា​ឱ្យ​បង្ក្រាប​គ្រឿងញៀន​ឱ្យមាន​ការថយចុះ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល​ចាត់វិធានការ​ដោះស្រាយ​បទល្មើស​គ្រឿងញៀន​នៅក្នុង​រាជធានី​ភ្នំពេញ​មានការ​ថយចុះ​។​ការ​ថ្លែង​នេះ​បាន​ធ្វើឡើង​ក្នុង​ពិធី​គោរព​ទង់ជាតិ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ដែលមាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ចូលរួម​ជាង​៦០០​នាក់ ។

​ការ​ថ្លែង​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើឡើង​បន្ទាប់ពី​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ក្លិប​កម្សាន្ត​ប្លាយ​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ​ពាក់ព័ន្ធ​ការប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​។​ឃាត់ខ្លួន​មនុស្ស​ចំនួន​៧០​នាក់​ដោយ​ក្នុងនោះ​មុខសញ្ញា​ជន​ជួញដូរ​គ្រឿងញៀន​ជា​មេការ​ពីរ​នាក់ និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​បាន​បញ្ជាក់ថា​ការដោះស្រាយ​បញ្ហា​គ្រឿងញៀន​គឺ​ត្រូវមាន​ឆន្ទៈ​ចាត់វិធានការ​ឱ្យមាន​ប្រសិទ្ធភាព​បើ​មិន​ដូច្នេះ​ទេ​គ្រឿងញៀន​និង​បង្ក​ឱ្យ​ផលប៉ះពាល់​អនាគត​យុវជន​ដែលជា​ទំពាំង​ស្នង​ប្ញ​ស្សី​។​ជា​ធនធានមនុស្ស​ចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​គ្រឿងញៀន​ក៏បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​ផងដែរ​។​

ជាមួយគ្នានេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ឱ្យ​អាណាព្យាបាល​ទូទៅ​ត្រូវ​យកចិត្តទុកដាក់​បំផុត​អប់រំ​កូនចៅ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​និង​កុំ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​បើ​មានការ​ធ្វេសប្រហែស​ធ្វើឱ្យ​កូនចៅ​និង​ធ្លាក់ចូល​បញ្ហា​គ្រឿងញៀន​ហើយ​ប្រឈម​ទៅនឹង​ផ្លូវច្បាប់​ថែមទៀត​ផង​។​

​ពាក់ព័ន្ធ​និង​ការបង្ក្រាប​គ្រឿងញៀន​នៅតាម​ក្លិប និង​រង្គសាល​កម្សាន្ត សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បានដាក់​បទបញ្ជា​ដោយ​ចាត់វិធានការ​នៅ​ទូទាំងប្រទេស​ត្រូវ​បិទ​ឱ្យអស់​នូវ​ក្លិប​កម្សាន្ត​ណា​ដែល​លក់​ចែក​និង​ប្រើប្រាស់​គ្រឿងញៀន​។​

ដោយឡែក​នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវគេ​មើលឃើញថា​ក្លិប​កម្សាន្ត​ធំៗ​យ៉ាងហោច​ចំនួន​៣​។​គឺ​ក្លិប​កម្សាន្ត​រ៉ុ​ក​,​ក្លិប​កម្សាន្ត​ម៉ៃ​អា​ម៉ី​,​និង​ក្លិប​កម្សាន្ត​លុច​សារី​,​ដែល​រកឃើញ​មានការ​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​បិទទ្វារ​និង​ម្ចាស់​ក្លិប​ក៏បាន​ប្រឈម​ទៅនឹង​ផ្លូវច្បាប់​របស់​តុលាការ​ផងដែរ​។​

​ចំណែកឯ​ការបង្ក្រាប​គ្រឿង​ញៀន​នៅ​ក្លិប​កម្សាន្ត​ប្លាយ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​កម្លាំង​សមត្ថកិច្ច​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ស្វែងរក​មុខសញ្ញា​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ដើម្បី​យកមកអនុវត្ត​តាមផ្លូវ​ច្បាប់​៕S/

​រូបថត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស​ថេត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ក្រសួងពាណិជ្ជកម្ម គ្រោង​...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

​មន្ត្រី​៩​រូប​ត្រូវបាន​ព...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ...

រាជរដ្ឋាភិបាល​កំពុង​តែ​ខិ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញ...