Home ព័ត៌មានជាតិ សន្តិសុខ មន្ត្រីរាជការ...

មន្ត្រីរាជការ​កងកម្លាំង​ហត់នឿយ​ដោយសារ​ភ្លើងគោម​បុណ្យ​មេឃ​បូជា​ធ្លាក់​ឆេះ​ព្រៃភ្នំ​

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រីរាជការ​វ​កងកម្លាំង​ក្រុមការងារ​រង​អំពល់​ហត់នឿយ​តាំងពី​យប់​ថ្ងៃទី​៨​ដល់​រសៀល​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​ដោយសារ​បង្ហោះ​ភ្លើងគោម​បុណ្យ​មេឃ​បូជា​ដែល​ធ្លាក់​ឆេះ​ព្រៃភ្នំ​នៅ​សិរីសោភ័ណ​។​នា​រសៀល ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង សិរីសោភ័ណ​បន្ត​ដឹកនាំ​មន្ត្រី​កងកម្លាំង​និង​ក្រុម​កសរ​ងារ​អ្នកភូមិ​បាន​ចុះជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​លើ​ភ្នំ​បាក់​ស្ថិតនៅ​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​ភ្លើង​នេះ​ឆេះ​ពី​យប់​ថ្ងៃទី​៨​ខែកុម្ភៈ​មក​។​
​ឯ​កាលពី​យប់​ថ្ងៃទី​៨​ខែកុម្ភៈ​ជា​ថ្ងៃ​១៥​កើត​ខែមាឃ​ពស​២៥៦៣​ជា​បុ​ណ​ក​យ​មាឃបូជា​ព្រះសង្ឃ​និង​ប្រជា​ពូ​ទ្ធ​បរិស័ទ​ជាច្រើន​នាក់​បាន​ចូលរួម​ពិធីបុណ្យ​មេឃ​បូជា​ហើយ​បាន​បង្ហោះ​ភ្លើងគោម​ព្រោងព្រាត​លើ​ផ្ទៃមេឃ​។​គោម​មួយចំនួន​មិន​រលត់​។​ពេល​ធ្លាក់ចុះ​ក៏បង្ក​ឱ្យ​ឆេះ​ស្មៅ​ស្លឹកឈើ​ស្ងួត​រដូវប្រាំង​នៅ​ព្រៃភ្នំ​កង​វ៉ា​ក្នុងភូមិ​កងវា់​សង្កាត់​កំពង់ស្វាយ​និង​នៅ​ចន្លោះ​ផ្នែក​ខាងក្រោយ​ភ្នំ​ជញ្ជាំង​ស្ថិតក្នុង​ភូមិ​ដី​ឡូ​តិ៍​សង្កាត់​ទឹកថ្លា​រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​ពុទ្ធបរិស័ទ​រាប់ពាន់​ពាក់បាន​ចូលរួម​ប្រារព្វ​ពិធីបុណ្យ​មាឃបូជា​ចំនួន​៣​ថ្ងៃ​នៅតាម​វត្ត​ផ្សេង​ក្នុង​ខេត្តបន្ទាយមានជ័យ​។​នៅ​យប់នោះ​មាន​ប្រជាពលរដ្ឋ​បាន​ទិញ​គោម​យកមក​ដុត​ដើម្បី​អបអរ​សា​រទ​បុណ្យ​មេឃ​បូជា​នេះ​យ៉ាង​ព្រោងព្រាត​បណ្តាលឱ្យ​គោម​ភ្លើង​ដែល​ប្រជាពលរដ្ឋ​បង្ហោះ​នោះ​ឆេះ​ព្រៃភ្នំ​កង​វ៉ា​នៅ​ចន្លោះ​ផ្នែក​ខាងក្រោយ​ភ្នំ​ជញ្ជាំង​។​

ពេល​ភ្លើង​កំពុង​ឆេះ​នោះ​មាន​កម្លាំង​អាវុធហត្ថ​១​ក្រុមនគរបាល​ខេត្ត​១​ក្រុម​និង​យោធា​១​ក្រុម​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ឡើង​ជួយ​ពន្លត់​យ៉ាង​សស្រាក់សស្រាំ​ដោយសារតែ​នៅ​កន្លែង​ភ្លើង​ឆេះ​នោះ​មាន​សភាព​ស្មុកស្មាញ​ពេក​ជាច្រើន​១​ម៉ោង​ក្រោយមក​ទើប​ភ្លើង​ឆេះ​នោះ​រលត់​ជា​ស្ថាពរ​។​

​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្តបន្ទាយមានជ័យ​មានកម្ម​ពិធី​បុណ្យទាន​ម្តងៗ​សូមមេត្តា​កុំឱ្យ​លេង​ដុត​គោម​ឱ្យសោះ​ព្រោះ​វា​បណ្ដាលឱ្យ​ភ្លើង​ឆេះ​ព្រៃ​នេះ​។​សំណាង​ហើយ​ឆេះ​ប៉ះចំ​លើ​ភ្នំ បើ​គោម​ធ្លាក់ចំ​កន្លែង​លក់ ហ្គាស និង​សាំង​វិញ​មិនដឹងថា​ផ្ទះ​ប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋ​ស្លាប់​ប៉ុន្មាន​នាក់​នោះទេ​៕S/

​រូបថត​៖​មន្ត្រីរាជការ​វ​កងកម្លាំង​រង​អំពល់​ហត់នឿយ​ដោយសារ​បង្ហោះ​ភ្លើងគោម​បុណ្យ​មេឃ​បូជា​ដែល​ធ្លាក់​ឆេះ​ព្រៃភ្នំ​នៅ​សិរីសោភ័ណ​(​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...