ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ក្មេងស្រី​ម្នាក់​រត់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ដឹក​គ្រឿងចក្រ​កិន​បែកក្បាល​ខ្ទេច​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច​អ​ធ័​ម​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅតាម​ផ្លូវលំ ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ក្មេងស្រី​រងគ្រោះ ឈ្មោះ​ពៅ​តាំង​លី​អាយុ​៧​ឆ្នាំ​ជា​ក្មេង​កំព្រា​រស់នៅ​ជាមួយ​ជីតា​ឈ្មោះ​ចេ​វ​ពី​ន​អាយុ​៥១​ឆ្នាំ មុខរបរ​កម្ម​ករព​ត់​ដែក នៅក្បែរ​កន្លែងកើតហេតុ ជីដូន​ឈ្មោះ ង៉ា​ក់ ហួត អាយុ​៤៩​ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ​ជាមួយគ្នា កន្លែងកើតហេតុ មាន​ស្រុកកំណើត​ភូមិ​ពន្លៃ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅពិនិត្យ​ដល់ទី​តាំង​ខាងលើ​រួច​ប្រគល់​សាកសព​ក្មេងស្រី​ជូន​ក្រុមគ្រួសារ ចាត់ចែង រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ ស្វែងរក​រថយន្ត​បង្ក ៕S/​