ដោយៈសាវរក្ស/ភ្នំពេញ៖យ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៧លើកនិងបង្កឱ្យមានមនុស្សរបួសធ្ងន់-ស្រាល៨នាក់(ស្រី2នាក់)។របាយការណ៍នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថាគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសគិតពីម៉ោង២រសៀលថ្ងៃទី៩ដល់ម៉ោង២រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរគឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិន គោរព សិទ្ធិបត់មិន ប្រកាន់ស្តាំជាដើម។ទិន្នន័យគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន១២នាក់នៅថ្ងៃទី១០កុម្ភៈនេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន៧លើក ៕S/
