ដោយៈចាន់តូ/ភ្នំពេញ៖បុរសម្នាក់ត្រូវបានរថយន្តដឹកដីផ្តាច់ជីវិតយ៉ាងរន្ធត់កិនស្លាប់ទាំងពាក់មួកសុវត្ថិភាពក្រោយជិះម៉ូតូស្របទិសគ្នានៅខាងមុខរថយន្តហើយត្រូវរថយន្តបត់បុកតែម្តង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាកសពជនរងគ្រោះដែលស្លាប់នេះ មានឈ្មោះ គៀវ ណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិថ្មីឃុំចំបក់ស្រុកស្វាយជ្រំខេត្តស្វាយរៀង។ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯកជឹមស៊ីថបានដឹកនាំកម្លាំងចុះមកស្រាវជ្រាវតាមរកអ្នកបើកបររថយន្តនោះផងដែរ៕S/