​ក្នុង​រយៈពេល​៨​ឆ្នាំ​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​សរុប​ប្រវែង​៩០​ម៉ែត្រ​ជួសជុល​បានសម្រេច​

ដោយ​គូលែន​+​អង្គរតូច​/​សៀមរាប​៖​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​ជ្រុង​ខាងជើង​ស្ពាន​ហាល​សរុប​ប្រវែង​៩០​ម៉ែត្រ​ត្រូវបាន​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​សម្រេចបាន​ក្នុង​រយៈ​៨​ឆ្នាំ​កន្លងមកនេះ​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក​ម៉ៅ​សុខ​នី​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង នា​ថ្ងៃទី ១០ ខែកុម្ភ​: ឆ្នាំ​២០២០​នេះ ។​

​លោក​ម៉ៅ​សុខ​នី​បាន​និយាយថា​ការជួសជុល​នេះ​ធ្វើឡើង​ក្នុង​បំណង​លើកកម្ពស់​សោភ័ណភាព​ទេសភាព​ប្រាសាទអង្គរវត្ត​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ពង្រឹង​ច្រាំង​ក​សិន្ធុ​ឱ្យមាន​រូបរាង​ដើម​ឡើងវិញ​ព្រមទាំង​ជួយ​លេ​ី​ក​សម្រស់​ស្ពាន​ហាល​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ឱ្យ​កាន់តែ​រឹងមាំ​។


លោក​បានឱ្យដឹងថា​មូលហេតុ​សំខាន់ៗ​ដែល​បណ្តាលឱ្យ​ច្រាំង​ក​សិន្ធុ​ខូច​រចនាសម្ព័ន្ធ​ដោយសារ​អាយុកាល​នៃ​សំណង់​សត្វ​កណ្តៀរ​ពូន​លើ​កាំជណ្ដើរ​កង្វះ​ការថែទាំ​ជាប្រចាំ​ថ្ម​គ្រឹះ​ក្រោម​ពុកផុយ​នៃ​ស្រទាប់​ថ្មបាយក្រៀម​ខាងក្រោម​ហើយ​ដើមឈើ​ធំៗ​ដែល​ដុះ​ក្បែរ​ច្រាំង​បាន​ចាក់ឫស​ជ្រែក​ទៅក្នុង​ថ្ម​ធ្វើឱ្យ​ថ្ម​រំកិល​ពី​ទីតាំង​ដើម​នៃ​ច្រាំង​ក​សិន្ធុ​ទៀតផង​។

​លោក​បញ្ជាក់ទៀតថា​ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​នៅ​ខាងជើង​ស្ពាន​ហាល​ជា​ដំណាក់កាល​ដូចជា​ចាប់ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧​ជួសជុល​បាន​ប្រវែង​៤០​ម៉ែត្រ​។​ឆ្នាំ​២០១៩​ជួសជុល​បាន​២០​ម៉ែត្រ​ដែលមាន​១០​ម៉ែត្រ​ត្រង់ចំណុច​ប្រព័ន្ធ​លូ​ហើយ​ឆ្នាំ​២០២០​គឺ​ជួសជុល​បាន​២០​ម៉ែត្រ​។

​ក្នុងការ​ជួសជុល​អ្នក​ជំនាញ​បាន​ប្រើ​បច្ចេកទេស​បុរាណ​ដោយ​កាយ​ដី​ចា​ស់ដី​ស្អុយ​ចេញ​ហើយ​ចាក់​ជំនួស​ដោយ​ដី​ថ្មី​រួច​បុក​បង្ហាប់​គ្រឹះ​ក្រោម​ឱ្យ​មាំ​ជាមួយ​ថ្មភ្នំ​ដីខ្សាច់​ល្បាយ​ដី​កម្ទេច​ថ្មបាយក្រៀម​និង​កំបោរ​ស​។​ពិសេស​បាត​គ្រឹះ​បាន​តម្រៀប​ថ្ម​ឆ្លាស់គ្នា​ទទឹង​បណ្តោយ​ដើម្បី​ជួយ​ទប់​កម្លាំង​សង្កត់​ព្រមទាំង​យក​ដីឥដ្ឋ​មក​ការពារ​ជម្រាប​ទឹក​កុំឱ្យ​ចូល​បាត​ក្រោម​ជាដើម​ដើម្បីឱ្យ​គ្រឹះ​នៅ​រឹងមាំ​យូរអង្វែង​។

​កន្លងមក​ដៃគូ​អន្តរជាតិ​ជាច្រើន​ដូចជា​ប្រទេស​បារាំង​ប្រទេស​ឥណ្ឌា​ប្រទេស​អ៊ីតាលី​បានមក​ជួសជុល​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​កាំជណ្តើរ​និង​ផ្លូវ​ចូល​ខាងមុខ​ប្រាសាទអង្គរវត្ត​ថែមទាំង​ជួយ​បណ្តុះបណ្តាល​អ្នកជំនាញ​អាជ្ញាធរ​អប្សរា​ជាច្រើនរូប​ដែរ ក្នុងការ​អភិរក្ស​សំណង់​បុរាណ​មួយ​នេះ​៕S/

រូបភាព​: ក្នុង​រយៈពេល​៨​ឆ្នាំ ច្រាំង​ក​សិន្ធុ​អង្គរវត្ត​សរុប​ប្រវែង​៩០​ម៉ែត្រ​ជួសជុល​បានសម្រេច​៕​អប្ស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...