ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថាដើម្បីជួយរំដោះការកកស្ទះការដឹកជញ្ជូនទំនិញចេញចូលកម្ពុជា-ថៃឱ្យកាន់តែមានភាពប្រសិទ្ធភាព។បានឆាប់រហ័សក្រសួងបានស្នើភាគីថៃឱ្យបើកការិយាល័យត្រួតពិនិត្យទំនិញបណ្តោះអាសន្នមួយសម្រាប់សម្រួលដល់ការដឹកទំនិញ។គឺគោលបំណងកាត់បន្ថយការកកស្ទះនៅតាមទ្វាអន្តរជាតិអន្តរជាតិប៉ោយប៉ែតឱ្យមកបើកនៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនរួចរាល់នឹងបើកឱ្យដំណើរការតែម្តង។

លោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុលបានលើកឡើងយ៉ាងដូចនេះកាលពីរសៀលថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានអញ្ជើញចុះពិនិត្យស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលបានសម្ពោធជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ និងចុះត្រួតពិនិត្យការដ្ឋានអគាររដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ន មន្ត្រីរាជការក្រោមឱវាទក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសផងដែរ។

នាពេលបច្ចុប្បន្ននេះតម្រូវឱ្យរថយន្តដឹកទំនិញទាំងអស់ឈប់ឆ្លងកាត់ច្រកព្រំដែនប៉ោយប៉ែតហើយមកឆ្លងកាត់តាមការិយាល័យបណ្តោះអាសន្ននេះដើម្បីធ្វើកាពិនិត្យរួមគ្នារវាងកម្ពុជានិងភាគីថៃនៅការិយាល័យបណ្តោះអាសន្ននេះវិញដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតនិងដើម្បីដំណើរការស្ពានស្ទឹងបត់-បានណងអៀន ដែលបានធ្វើរួចរាល់នោះផងដែរ។

សូមបញ្ជាក់ដែរថាការបើកច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះនឹងបង្កើនដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងកាអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនការបង្កើតការងារក៏ដូចជាការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់អាស៊ានក្នុងការតភ្ជាប់ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity)ផងដែរ ។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុន សែននិងនសយករដ្ឋមន្ត្រីថៃលោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចារបានអញ្ជើញចាក់បេតុងតំណស្ពានព្រំដែនស្ទឹងបត់-ណងអៀនជានិមិត្តរូបនៃការតភ្ជាប់ផ្លូវស្ពានថ្មីនៃប្រទេសទាំង២។ថ្ងៃដដែលសម្តេចតេបានអញ្ជើញបើកការដ្ឋានការិយាល័យអគាររដ្ឋបាល,ឃ្លាំងនៃច្រកព្រំដែនថ្មីនិងផកំណាត់ផ្លូវតពីស្ពាននោះមករង្វង់មូលផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៥៨ប្រវែងជាង១គម។ប៉ុន្តែតាំងពីនោះមកការដ្ឋានទាំងនោះក៏នៅទ្រឹង ។

ថ្ងៃដដែលដែរនាយករដ្ឋមន្ត្រីប្រទេសទាំង២បានអញ្ជើញជាអធិបតីពិធីចុះហត្ថលេខានៃការដាក់ឱ្យដំណើរការនិងអនុស្សារណយោគយល់គ្នានៃការបើកឆ្លងកាតព្រំដែនឡើងវិញផ្លូវដែកប្រទេសទាំង២និងពីប្រគល់ក្បាលរថភ្លើង១និងទូររថ៤របស់ថៃអោយកម្ពុជា។តែពីនោះមកដំណើរការរថភ្លើងថៃកម្ពុជាក៏នៅទ្រឹង។ឯខាងភាគីថៃខ្សែរថភ្លើងគេបានដំណើរការ៤ជើងទៅមកពីស្ថានីយ៍រថភ្លើងអន្តរជាតិថ្មីខ្លងលឹក-បាងកក ៕S/

រូបថត៖កម្ពុជាស្នើថៃបើកការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនដើម្បីជួយសម្រួលចរាចរណ៍ដឹកទំនិញ(រូបថត៖ ភ្នំស្វាយ)