ភ្នំពេញៈ លោក​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា បាន ដឹកនាំ​ក្រុម​ម៉ូតូ​ធំ​ចុះទៅ​ចែក​អំណោយ​សម្ភារ សិក្សា​ដល់​សាលា​ដាច់ស្រយាល​១​កន្លែង​ក្នុង ខេត្តសៀមរាប ដែល​កម្មវិធី​នេះ​បាន​ចូលរួម ឧបត្ថម្ភ ដោយ​ក្រុម ហ៊ុន​អេស​ស្វី​ផៅ​វើ (S SVY POWER) ជា​ក្រុមហ៊ុន​នាំចូល​ប្រេងរំអិល ម៉ាក​ម៉ូ​រី​សុន (MORRISON)​។

ទីតាំង​សាលា​ដែល​លោក​ឧកញ៉ា បាន​នាំ​ក្រុម​ម៉ូតូ​ធំ​បើក​តាំងពី​ភ្នំពេញ​នាំ​សម្ភារ​សិក្សា​ទៅ ចែកជូន​នោះ​ស្ថិតនៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​សាលា​ស្វាយ​ធំ​នៅ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ក្រុម​ម៉ូតូ​ធំ​ចំនួន ៣​ក្រុម​ដែល​បាន​ចូលរួម​ជាមួយ​លោក​ឧកញ៉ា មានដូចជា “​ក្រុម​ម៉ូតូ​ធំ​មនុស្សធម៌​កម្ពុជា​” ក្រុម​ម៉ូតូ​ធំ​ស៊ី​ដា​រ៉ា​ស់​” និង​” ក្រុម​ម៉ូតូ​ធំ​ហ្វា​មី​លី​ប៉ៃ​ខឺ​” ដែលមាន​ម៉ូតូ​សរុប​ចំនួន​៣០​គ្រឿង​។


លោក សុវណ្ណ មករា អគ្គនាយក ក្រុមហ៊ុន​អេស​ស្វី​ផៅ​វើ នាំចូល​ប្រេងរំអិល​ម៉ូ​រី​សុន (MORRISON) បាន​ចាប់ដៃគ្នា​រួមសហការ​ជាមួយ​លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា​។ ទោះបីជា​ការចុះទៅ​ជួប​ឧបសគ្គ​ផ្លូវ​លំបាក​ឆ្ងាយ​មានការ​នឿយហត់​បែបណា​ក្ដី​លោក​ឧកញ៉ា​ថ្លែងថា ក្រុមការងារ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បានធ្វើ​កិច្ចការ​សប្បុរសធម៌​ចំ​គោល ដៅ​បែបនេះ​។
​ ​
​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ឡើយ​ដែល​លោក​ឧកញ៉ា​រូបនេះ​បាន​ចុះ​ធ្វើ​កិច្ចការសប្បុរសធម៌​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម ៕ ដោយៈ បូ​រិ​ន​