Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពេទ្យសត្វ​ក្រ...

ពេទ្យសត្វ​ក្រសួង​និង​ពេទ្យសត្វ​ខេត្ត​ចុះ​ចាប់​ប្រហិត​ចម្រុះ​ផលិតផល​សាច់មាន់​ជិត​៥​តោន​

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​មន្ត្រី​ពេទ្យសត្វ​ក្រសួង​និង​ពេទ្យសត្វ​ខេត្ត​សហការ​ចាប់​រថយន្ត​១​គ្រឿង​និង​ផលិតផល​សាច់មាន់​ជិត​៥​តោន​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​នឹង​ផលិតកម្ម​សត្វ​ហើយ​កាលពី​ថ្ងៃទី​១០​កុម្ភៈ​២០២០​។​គឺ​បង្ក្រាប​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ហួស​បឹង​ឈូក​ទល់មុខ​មជ្ឈមណ្ឌល់​កម្សាន្ត​ហ៊ុយ​លេង​ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ​។​

​ការឃាត់​ចាប់​លើក​នេះ​ជា​លើក​ទី​១​ដែលមាន​មន្ត្រី អគ្គនាយកដ្ឋាន​សុខភាព​សត្វ​នឹង​ផលិតកម្ម​សត្វ មាន​លោក​ហ៊ុន​សារា​ត់​នាយក​ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ​។​រួមជាមួយ​ការ​រិ​យា​ល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​លោក​ហ៊ុយ​ទូច​ប្រធានការិយាល័យ​នឹង​កម្លាំង​កងរាជអាវុធហត្ថ​។​

​លោក​ហ៊ុយ​ទូច​ប្រធាន​ការ​រិ​យា​ល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ប្រាប់ថា​៖​កាលពី​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​វេលា​ម៉ោង​១០​ព្រឹក​ក្រុម​អន្តរាគមន៍​ឃាត់​ចាប់​រថយន្ត​មួយគ្រឿង​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ កំពត 2A – 1040 នៅត្រង់ចំណុច​ផ្លូវជាតិ​លេខ​៦​ហួស​បឹង​ឈូក ទល់មុខ​មជ្ឈមណ្ឌល់​ក​ម្សា​ន្ត​ហ៊ុយ​លេង​ក្រុង​សិរី​សោ​ភណ្ឌ​ខេត្តបន្ទាយមានជ័យ​។​

​លោក​ហ៊ុយ​ទូច​បាន​បន្តថា​ឈ្មួញ​បើកបរ​ចេញពី​ច្រក​ប៉ោយប៉ែត​បំរុង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។​ក្នុង​រថយន្ត​នោះបាន​ពិនិត្យឃើញថា​មាន​ផ្ទុក​ប្រហិត​ចម្រុះ​ដែលមាន​ដើមកំណើត​ពី​សាច់សត្វ​ចំនួន​ជិត​៥​តោន​ក្រុម​អន្តរាគមន​បាន​បញ្ជូន​វត្ថុតាង​ទៅកាន់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​នឹង​ផលិតកម្ម​សត្វ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕S/

​ ​ ​រូបថត ៖ ពេទ្យសត្វ​ក្រសួង​និង​ពេទ្យសត្វ​ខេត្ត​ព្រម​សហការ ប​ង្គ្រា​ប​ឃាត់​ចាប់​រថយន្ត​១​គ្រឿង​ផ្ទុក​ប្រហិត​ចម្រុះ​ផលិតផល​សាច់មាន់​ជិត​៥​តោន (​រូប​៖ ឞ​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ប្រទះឃើញ បុរស​ម្នា...

ដោយៈ ស​រិ​ទ្ធ/កំពង់ឆ្នាំង...

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ​: ជា​សីហៈ​/​ភ្នំពេញ​:...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...