Home ព័ត៌មានជាតិ សង្គម ​ប្រកាស​ដាក់ឱ...

​ប្រកាស​ដាក់ឱ្យ​ដំណើរ​រចនា​សម្ព​ន្ធ័​ថ្មី​នៃ​រដ្ឋបាល​ស្រុក​រមាសហែក​

វ៉ៃ​កូ​៖​ស្វាយរៀង​៖​លោក​ហែម​ពិសិដ្ឋ​អភិបាលរង​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរ​រចនា​សម្ព​ន្ធ័​ថ្មី​នៃ​រដ្ឋបាល​ស្រុក​រមាសហែក​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលាស្រុក​រមាសហែក​ខេត្តស្វាយរៀង​។

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​បានចាប់ផ្តើម​អនុវត្ត​នៅ​ថ្នាក់ ឃុំ សង្កាត់ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ឆ្នាំ​២០០២ ដោយ​ផ្អែកលើ​បទពិសោធ​និង​លទ្ធផល​វិជ្ជមាន​ដែល​សម្រេចបាន​នៅ​ថ្នាក់ឃុំ​សង្កាត់​។​

​រាជរដ្ឋាភិបាល​បាន​ប្តេជ្ញាចិត្ត ពង្រីក​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​ថ្នាក់​រាជធានី ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ទូទាំងប្រទេស​តាមរយៈ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ឈានទៅ​រៀបចំ​ក្របខណ្ឌ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​។

​ជាមួយ​នោះ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត​ក្រុមប្រឹក្សា​ក្រុង​ក្រុមប្រឹក្សា​ស្រុក​ក្រុមប្រឹក្សា​ខណ្ឌ​និង​បានរៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នៅ​ថ្នាក់រដ្ឋបាល​តាម​អាណត្តិ​ដែល​បានកំណត់​រៀងរាល់​៥​ឆ្នាំ​ម្តង​ចាប់តាំងពី​ឆ្នាំ​២០០៩​មកដល់​បច្ចុប្បន្ន​។​

​លោក​អភិបាលខេត្ត​បន្តថា​គិត​រហូតមក​ដល់ពេលនេះ​យើង​បានរួម​សហការគ្នា​រៀបចំ​និង​អនុវត្ត​កម្មវិធី​ជាតិ​អស់​រយះពេល​៩​ឆ្នាំ​ហើយ ដែល​សម្រេចបាន​សមិទ្ធ​ផល​ធំៗ​គួរឱ្យកត់សម្គាល់​រួមមាន​ជាអាទិ៍​៖ការរៀបចំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​និង​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​។​

ការបង្កើត​មូលនិធិ​ឃុំ សង្កាត់ និង​ក្រុង ស្រុក រួមទាំង​ការធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ ។​ការរៀបចំ​ប្រព័ន្ធ​កសាង​ផែនការអភិវឌ្ឍន៍​នៅ​ថ្នាក់ក្រោម​ជាតិ​។​ការកែសម្រួល​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ រួមទាំង​ការផ្ទេរ​មុខងារ និង​ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹ...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...