Home ព័ត៌មានជាតិ សេដ្ឋកិច្ច ផ្លូវ​ពី​ក្រុ...

ផ្លូវ​ពី​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​-​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ដោយ ៖ ប​.​ជ័យ /​បន្ទាយមានជ័យ​ផ្លូវជាតិ​លេខ​៥៨​ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ទៅកាន់ ផ្លូវជាតិ​លេខ​៦៨​ស្ថិតនៅ​ឃុំ​ផុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រវែង​១៧៤​គីឡូម៉ែត្រ​នឹង​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​ខាងមុខនេះ​។ ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យមើល​ការដ្ឋាន​ស្ទឹង​បត់ និង​ផ្លូវជាតិ​លេខ​៥៨​កាលពី​ថ្ងៃទី​០៩​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ថា​ផ្លូវ​នេះ​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង​សៀង​ហៃ​ក្រោម​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ផ្លូវជាតិ​លេខ​៥៨​នេះ​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់​(DBST)​។​

នៅ​ថ្ងៃ​ខាងមុខ​ទៀត​នោះ​នឹង​ធ្វើយ៉ាងណា​ពង្រឹងគុណភាព​ផ្លូវជាតិ​លេខ​៥៨​នេះ ឱ្យទៅជា​ផ្លូវ​កៅស៊ូ AC ដើម្បី​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា​យើង កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ឱ្យបាន​ស្របតាម​គោល​ការ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ផ្លូវ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក​ទេសរដ្ឋមន្ត្រី​បញ្ជាក់ទៀតថា​បើទោះបីជា​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ​AC​កម្រាស​ណាក៏ដោយ​បើសិនជា​នៅតែមាន​ឡាន​ដឹកទំនិញ​លើស​កម្រិត​កំណត់​នោះ​និង​ធ្វើឱ្យ​ផ្លូវ​របស់​យើង​មានការ​ខូចខាត​លឿន​មុន​ការកំណត់​។​ដូចនេះហើយ​លោក​ក៏បាន​អំពាវនាវ​ទាំង​ក្រុមហ៊ុន​រថយន្ត​ដឹកជញ្ជូន​និង​អ្នក​ដែលមាន​ឡាន​ដឹកទំនិញ​ផ្ទាល់ខ្លួន​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​ដើម្បី​ចូលរួម​ថែរក្សា​សមិទ្ធផល​របស់​ជាតិ​យើង ត្រូវ​គិតដល់​ប្រយោជន៍​រួម កុំ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​សូមបញ្ជាក់ថា ផ្លូវជាតិ​លេខ​៥៨ សាងសង់ឡើង​ក្រោម​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សរុប​ជាង​១២២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) គិត​ចាប់ពី​ផ្លូវជាតិ លេខ​៥ ត្រង់​គីឡូម៉ែត្រ​លេខ ៣៩៩+៩០០ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់​ផ្លូវជាតិ​លេខ​៦៨ ត្រង់​គីឡូម៉ែត្រ​លេខ ១០១+៥០០ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​គម្រោង​ផ្លូវ​នេះ​បាន​ចាប់ដំណើរការ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥៕S/

​រូបថត ៖ លោក​ស៊ុន ចាន់ថុល ៖​ផ្លូវជាតិ​លេខ​៥៨ ក្រុង​ប៉ោយ​បែ​៉​ត​ខេត្ត​បន្ទា​ុ​យ​មានជ័យ -​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...