ទេសរដ្ឋមន្ត្រី​រួម​និង​មន្ត្រី​ខេត្តព្រះវិហារ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​រង្វង់​មូល​ស្រអែម​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងា​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​រួម​ដំណើរ​ដោយ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​មន្ត្រីក្រោមឱវាទ​។​បាន​អ​ញ្ចើ​ញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​រង្វង់​មូល​ស្រអែម​ស្ថិត​ក្នុងភូមិ​ស្រអែម​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ថ្លែង​ដោយ​ក្តី​មោទនភាព​រីករាយ​ចំពោះ​សមិទ្ធិផល​ថ្មី​នេះ​ដែល​នឹង​បង្ហាញ​រូបរាង​យ៉ាង​ស្រស់ស្អាត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​នៅលើ​ទឹកដី​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ ភូមិ​ស្រអែម​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

ជាមួយគ្នានេះ​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​សន្តិភាព​ក៏ដូចជា​ការដឹងគុណ​ចំពោះ​ស្ថាបនិក​សន្តិភាព​គឺ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែលជា​អ្នក​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​និង​រីកចម្រើន​គ្រប់​វិ​ស​យ័​រហូតមកដល់​សព្វថ្ងៃ​នេះ​។

​លោក​បាន​បន្ត​ថាបើ​គ្មាន​សន្តិភាព​បើ​គ្មាន​វត្តមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ទេនោះ​ប្រទេសជាតិ​យើង​មិនមាន​ការអភិវឌ្ឍន៍​រីកចម្រើន​បែបនេះ​បានដែរ​។​ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ឱ្យនៅ​គង់វង្ស​យូរអង្វែង​ដើម្បីឱ្យ​ប្រទេសជាតិ​យើង​កាន់តែ​មានការ​រីកចម្រើន​ជាងនេះទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...