ដោយ៖ភ្នំដែក/ព្រះវិហារ៖កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០ទេសរដ្ឋមន្ត្រីមាសសុភាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានថ្លែងថាមូលនិធិសម្រាប់ឃុំ-សង្កាត់នៅឆ្នាំ២០២០នេះទទួលបានថវិកាជាង១២ម៉ឺនដុល្លារ។ក្នុងនោះថវិកា៧៧.០០០ដុល្លារគឺសម្រាប់អភិវឌ្ឍន៍។បើប្រៀបធៀបឆ្នាំ២០១៩ មូលនិធិឃុំ-សង្កាត់ មានថវិកាត្រឹមជាង ១ម៉ឺនដុល្លារប៉ុណ្ណោះ មិនអាចធ្វើអ្វីបានទេ។

ថ្លែងនៅក្នុងវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិដែលរៀបចំឡើងនៅវត្តមរតកតេជោបុរីស្វារៈ ក្នុងភូមិធម្មជាតិសម្តេចតេជោឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។លោកទេសរដ្ឋមន្ត្រីមាសសុភាបានថ្លែងថានៅឆ្នាំ២០១៨មូលនិធិឃុំ-សង្កាត់មានថវិកាតែងជាង ១ម៉ឺនដុល្លារប៉ុណ្ណោះ មិនអាចធ្វើអ្វីកើតទេ ។

តែនៅឆ្នាំ២០២០នេះមូលនិធិឃុំសង្កាត់មានថវិកាជាង១២ម៉ឺនដុល្លារក្នុងនោះថវិកា៧៧.០០០ដុល្លារសម្រាប់អភិវឌ្ឍន៍។ដូច្នេះមេឃុំក្រុមប្រឹក្សាឃុំសង្កាត់មានលទ្ធភាពក្នុងការអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងមូលដ្ឋាន ដោយខ្លួនឯងបាន។

ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ មូលនិធិឃុំ-សង្កាត់ឡើងដល់ ២២ម៉ឺនដុល្លារ។ ក្នុងនោះថវិកាសម្រាប់អភិវឌ្ឍន៍គឺ ១៥៤.០០០ដុល្លារ នេះជាបញ្ហាមួយធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាន់តែមានការរីកចម្រើន។នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រីបានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាជូនចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហាររបស់យើង។

នៅក្នុងឱកាសនៃវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិក្នុងឱកាសនោះគឺប្រជាពលរដ្ឋចំនួន១៨នាក់មកពីភូមិឃុំនានាក្នុងស្រុកជាំក្សាន្តបានឡើងបញ្ចេញមតិយោបល់និងសំណូមពរនានាដូចជាបញ្ហាដីធ្លីបញ្ហាផ្លូវនិងបញ្ហាអគ្គិសនីជាដើម។

ក្រោយពីបានស្តាប់នូវការបកស្រាយពីតំណាងអង្គភាពពាក់ព័ន្ធរួចមកបានធ្វើឱ្យប្រជាពលរដ្ឋបានធូរស្រាលក្នុងចិត្តនិងទទួលយកដោយក្តីរីករាយពិសេសរឿងដីស្រែចំម្ការ២ហិកតាដែលលោកទេសរដ្ឋមន្ត្រីបានប្រកាសចែកជូនមិនឱ្យលើសពីឆ្នាំនេះ៕S/

