Home ព័ត៌មានអន្តរជាតិ ឆ្មាំសមុទ្រអា...

ឆ្មាំសមុទ្រអាម៉េរិកនាំយកកូកាអ៊ីនរឹបអូសបានតម្លៃ៣៣៨លានដុល្លារទៅទីក្រុងសាន់ឌីហ្គោ

ឆ្មាំសមុទ្រអាម៉េរិកនិយាយថា កូកាអ៊ីនទម្ងន់ជិត ២ ម៉ឺនផោន (៩.០៧២គីឡូក្រាម) ដែលរឹបអូសបាននៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ត្រូវបាននាំយកទៅទីក្រុងសាន់ឌីហ្គោ។

គ្រឿងញៀន ដែលគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៣៣៨ លានដុល្លារ ត្រូវបានដឹកចេញតាមនាវាល្បាតឈ្មោះ Munro នៅឯមូលដ្ឋានកងទ័ពជើងទឹកសាន់ឌីហ្គោកាលពីព្រឹកថ្ងៃចន្ទទី១០កុម្ភៈ។

កូកាអ៊ីនទាំងនោះត្រូវបានរឹបអូសបានក្នុងប្រតិបត្តិការចំនួន ៨ ដោយក្រុមឆ្មាំរបស់នាវាល្បាតចំនួន៤នៅចន្លោះពាក់កណ្តាលខែវិច្ឆិកានិងពាក់កណ្តាលខែមករា។

ឆ្មាំសមុទ្របានបញ្ចេញវីដេអូឃ្លាំមើលពីលើអាកាស ដែលបង្ហាញ ទូកកំពុងត្រូវដេញតាម និង ចាប់បាននៅលើសមុទ្រ។

ឆ្មាំសមុទ្រនិយាយថា យុទ្ធនាការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនគឺពាក់ព័ន្ធនឹងទីភ្នាក់ងារអាម៉េរិកជាច្រើនក៏ដូចជាកងទ័ពជើងទឹកផងដែរ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular