Home ព័ត៌មានអន្តរជាតិ ចំនួន​មនុស្ស​...

ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​កើនលើ​១.០០០​នាក់ នៅពេល​ប្រធានាធិបតី​ចិន​ចុះទៅ​មន្ទីរពេទ្យ​ជួរមុខ​

​ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​កូរ៉ូណា​វីរុស​នៅ​ចិន​បាន​កើន​លើ ​១.០០០​នាក់​ គិត​ត្រឹម​ថ្ងៃ​អង្គារ​ទី​១១​កុម្ភៈ​ បន្ទាប់ពី​ប្រធានាធិបតី​ស៊ី ជីន​ភីង នៅក្នុង​ដំណើរ​ចុះ​ទៅ​កាន់​​មន្ទីរពេទ្យ​ជួរមុខ​ដ៏​កម្រ​មួយ បាន​អំពាវនាវ​ឲ្យមាន​វិធានការ​«​ដាច់ខាត​និង​ម៉ឺងម៉ាត់​»​ដើម្បី​ដោះស្រាយ​ការឆ្លង​រាលដាល​នេះ​។​

​ប្រធានាធិបតី​ចិន​បាន​ពាក់​ម៉ាស់​មុខ​និង​ត្រូវ​បាន​ពិនិត្យ​សីតុណ្ហភាព​ខ្លួន​ក្នុងពេល​ចុះទៅ​ជួប​បុគ្គលិក​វេជ្ជសាស្ត្រ​និង​សួរសុខទុក្ខ​អ្នក​ជំងឺកូរ៉ូណា​វីរុស​ ដែល​រហូត​​ពេលនេះ​បាន​សម្លាប់​មនុស្ស ​១.០១៦​នាក់​។​

​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ហួស​១​ពាន់​នេះ ​បន្ទាប់​ពី​ខេត្ត ហ៊ូ​ប៉ី បាន​រាយការណ៍​មនុស្ស​ស្លាប់​១០៣​នាក់​ទៀត​កាលពី​ថ្ងៃ​អង្គារ​។​វា​ជា​ចំនួន​ស្លាប់​ច្រើន​បំផុត​ប្រចាំថ្ងៃ​​ចាប់តាំងពី​វីរុស​នេះ​វាយប្រហារ​ចិន​តាំងពី​ចុងឆ្នាំ​មុន​មក​។​

​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​២.០៩៧​នៅក្នុង​ខេត្ត​។​ឥឡូវ​នៅក្នុង​ខេត្ត​មាន​អ្នក​ឆ្លង​សរុប​៣១.៧២៨​ករណី និង​ស្លាប់​៩៧៤​នាក់​។​

​វីរុស​ថ្មី​ដែល​គេ​ជឿ​ថា​បាន​កើតចេញ​ពី​ផ្សារ​មួយ​នៅ​ក្រុង​វូ​ហាន​កាលពី​ចុងឆ្នាំ​មុន រហូតមកទល់​ឥឡូវ​ចម្លង​មនុស្ស​សរុប​៤២.៦៣៨​នាក់​នៅ​ទូទាំង​ប្រទេស​ចិន​។​

​នៅ​មន្ទីរពេទ្យ​ព្យាបាល​អ្នក​ជំងឺឆ្លង​កូរ៉ូណា​វីរុស​នៅ​ក្រុង​ប៉េកាំង លោក​ស៊ី​ កាលពី​ថ្ងៃ​ចន្ទ​បាន​ហៅ​សភាពការណ៍​នៅ​ស្នូល​នៃ​ការផ្ទុះ​ជំងឺនេះ​ថា​«​នៅ​ធ្ងន់ធ្ងរ​ខ្លាំងណាស់​​នៅឡើយ​» ហើយ​«​ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់​»​ដើម្បី​ទប់​ការឆ្លង​រាលដាល​នៃ​វីរុស​។​

​សូមបញ្ជាក់​ថា កន្លងមក​លោក​ស៊ី​ មិនសូវ​ចេញ​មុខមាត់​ជា​សាធារណៈ​ទេ​ចាប់តាំងពី​ការផ្ទុះ​វីរុស​នេះ និង​បាន​តែងតាំង​នាយករដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង​ ឲ្យ​ដឹក​​នាំ​បង្ក្រាប​ទប់ស្កាត់​និង​គ្រប់គ្រង​វីរុស​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ លោក​ស៊ី បាន​ពាក់​ម៉ាស់​ពណ៌​ខៀវ​​ក្នុងពេល​ចុះ​ជួប​ពួក​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ Beijing Ditan​ក្នុង​ក្រុង​ប៉េកាំង ។​លោក​បាន​​ពិនិត្យមើល​ការព្យាបាល​អ្នក​ជំងឺនិង​បាន​និយាយ​តាម​វីដេអូ​ទៅកាន់​ពួក​វេជ្ជបណ្ឌិត​នៅ​ក្រុង​វូ​ហាន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...