សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃចន្ទថាខ្លួនបានផ្តល់សម្ភារពេទ្យដល់ប្រទេសឡាវក្នុងការផ្តល់ជាលើកដំបូងនៃការសន្យារផ្តល់ប្រាក់១០០ លានដុល្លារជាជំនួយសកល ដើម្បីប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុសនេះ។
ទីភ្នាក់ងារដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិបាននិយាយថាខ្លួនបានប្រគល់ឧបករណ៍ពេទ្យដែលរួមមាន វ៉ែនតាពេទ្យការពារចំនួន៤៤០ និងអាវពេទ្យចំនួន១.៥០០ ដល់ប្រទេសឡាវដែលមានព្រំដែនជាប់ប្រទេសចិន។
រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោក ម៉ៃ ផមផេវ កាលពីថ្ងៃសុក្របានសន្យាផ្តល់ថវិកា១០០លានដុល្លារដល់ប្រទេសចិននិងប្រទេសដែលរងផលប៉ះពាល់ដទៃទៀតដើម្បីទប់ទល់នឹងវីរុសដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជាង១០០០ នាក់។
លោក ជីម រីឆាតសុន ប្រធានធនធានជំនួយបរទេសនៃក្រសួងការបរទេសអាម៉េរិកបាននិយាយថា ការផ្តល់ជំនួយដល់ប្រទេសឡាវគឺជាលើកដំបូងហើយការផ្តល់ថវិកានេះនឹងផ្តោតសំខាន់ទៅលើការទប់ស្កាត់វីរុសនេះ៕ប្រែសម្រួល៖សុខា/sn
រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោក ម៉ៃ ផមផេវ