ដោយសម្បត្តិ/ភ្នំពេញ៖ប្ដីអ្នកបើករថយន្ត ប្រពន្ធអ្នករួមដំណើរបានបោះពួយយ៉ាងលឿនមិនប្រយ័ត្នរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឱ្យរងការខូចខាតធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១២ និង៣០នាទីយប់អធ្រាត្រឈានចូលថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤មុខអគ្គបញ្ជាការកងទ័ពជើងគោក ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីអ្នកបើករថយន្តTOYOTA PRIUSពណ៌សពាក់ផ្លាកលេខភ្នំពេញ2BB3929និងប្រពន្ធបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿន។ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយត្រាំទឹកមួយសន្ទុះធំតែសំណាងល្អមិនមានអ្នករបួស។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ដោយពិនិត្យឃើញមិនបង្កឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួស ព្រមទាំងមិនប៉ះពាល់សម្បត្តិរដ្ឋរួច ក៏បានឱ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕S/Ha

