ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​រួម​ដំណើរ​និង​ស្ត្រី​ម្នាក់ទៀត​បានកំពុង​ជិះ​ម៉ូតូ​ក៏ត្រូវ​បាន​ជនសង្ស័យ​២​នាក់មក​ឆក់​កា​បូ​ប​បានសម្រេច ​តែ​ត្រួវ​ប្រជាពលរដ្ឋ​ចាប់បាន​។​ករណីនេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​១០​ខែកុម្ភៈ ​ឆ្នាំ​២០២០​ត្រង់ចំណុច​មុខ​ផ្សារ​ជិន​ជូ​រី​ផ្លា​ហ្សា ក្នុង​សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ​ឆា​នភា​រម្យ ​ភេទ​ប្រុស​​ អាយុ​១៧​ឆ្នាំ​​មុខរបរ​អតីត​​ធ្វើការ​នៅកាស៊ី​ណូ នៅ​ក្រុងព្រះសីហនុ​ ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ C125 ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ចាម​1S.1102.​។​ទី​២​មានឈ្មោះ​រ៉ា​ផា ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ មុខរបរ​ជាងដែក​ ជា​អ្នក​ឆក់​អង្គុយ​ពីក្រោយ​។​ចំណែក​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​មសង់​C125​ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ កណ្តាល​1G.5812 ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី ១ យកទៅ​សួរនាំ​និង​ឱ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ ​រួចហើយ​ក៏​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ៕S/​Ha