អ្នកជំនាញចិនម្នាក់បាននិយាយថា វីរុសកូរ៉ូណាជាធម្មតាមិននៅត្រាំត្រែងឬអណ្តែតលើខ្យល់អាកាសបានយូរនោះទេ ហើយបច្ចុប្បន្ននេះមិនមានភស្តុតាងណាមួយបង្ហាញថាវីរុសថ្មីនេះអាចឆ្លងតាមរយៈដំណក់ទឹកមាត់នោះទេ។
លោក ហ្វេង លូចូវ អ្នកស្រាវជ្រាវជំងឺឆ្លងនៅមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺចិន បាននិយាយបែបនេះនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអាទិត្យទី៩កុម្ភៈ បន្ទាប់ពីមានរបាយការណ៍លើកឡើងថា វីរុសនេះអាចនៅត្រាំត្រែងបានយូរនៅក្នុងខ្យល់អាកាស។
លោកហ្វេងបាននិយាយថា បច្ចុប្បន្ន វីរុសនេះត្រូវបានចម្លងជាចម្បងតាមរយៈដំណក់ទឹកចេញពីសួត និង ការប៉ះពាល់គ្នា។ លោកបន្ថែមថា ជាធម្មតាវីរុសនេះត្រូវបានចម្លងក្នុងចម្ងាយពី ១ ម៉ែត្រទៅ ២ ម៉ែត្រ។
លោកបានស្នើឱ្យប្រជាជនប្រើកន្សែងដៃ ដៃ ឬ កែងដៃដើម្បីបិទមាត់និងច្រមុះ ពេលក្អកឬកណ្តាស់ដើម្បីការពារកុំឱ្យដំណក់ទឹកពីសួតខ្ចាយចេញមកក្រៅ៕ ដោយ៖ កញ្ញាដាលីស